លោកវរសេនីយ៍ឯក Nguyen Duy Minh អនុប្រធាននាយកដ្ឋានកិច្ចការបរទេស បានឲ្យដឹងថា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងការខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់គ្រូបង្រៀន សិក្ខាកាម និងស្ថាប័នពាក់ព័ន្ធនានា វគ្គបណ្តុះបណ្តាលត្រូវបានបិទបញ្ចប់ ធានាគុណភាព និងតាមកាលកំណត់។ លោកវរសេនីយ៍ឯក Nguyen Duy Minh សង្ឃឹមថា កម្មាភិបាលនៃកងទ័ពប្រជាជនឡាវ នឹងអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនបានសិក្សា រៀនសូត្រ ដើម្បីបំពេញភារកិច្ចដែលក្រសួងការពារជាតិឡាវ ប្រគល់ឲ្យដោយជោគជ័យ។

leftcenterrightdel
ប្រគល់វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលដល់កម្មាភិបាលនៃកងទ័ពប្រជាជនឡាវ

បន្ទាប់ពីជោគជ័យនៃវគ្គបណ្តុះបណ្តាលមុនៗ នាយកដ្ឋានកិច្ចការបរទេសបានសម្របសម្រួលជាមួយវិទ្យាស្ថានយុទ្ធសាស្ត្រ និងប្រវត្តិសាស្ត្រការពារជាតិវៀតណាម និងវិទ្យាស្ថានការបរទេស ដើម្បីបង្កើតកម្មវិធីបណ្តុះបណ្តាលឆ្នាំ ២០២៥ រួមមានប្រធានបទចំនួន ៧ ស្តីពីចំណេះដឹងទូទៅ និងជំនាញកិច្ចការបរទេស៖ ស្ថានភាពពិភពលោក និងតំបន់បច្ចុប្បន្ន និងបញ្ហាអន្តរជាតិលេចធ្លោមួយចំនួន ទំនាក់ទំនងវៀតណាម-ឡាវ និងទំនាក់ទំនងការពារជាតិ វៀតណាម-ឡាវ; ជំនាញធ្វើបទបង្ហាញបដិសណ្ឋារកិច្ចការទូតមូលដ្ឋាន ជំនាញក្នុងការរៀបចំព្រឹត្តិការណ៍ការបរទេស សន្និសីទ សិក្ខាសាលាអន្តរជាតិ សិល្បៈនៃការប្រព្រឹត្តក្នុងកិច្ចការបរទេស រៀបចំ និងទទួលភ្ញៀវបរទេស៕

បកប្រែដោយ Huyen Trang