នៅឯពិធី លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការជប៉ុន-វៀតណាមកំពុងអភិវឌ្ឍយ៉ាងស៊ីជម្រៅ។

ភាគីទាំងពីរបានកសាងសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការលើវិស័យធ្វើបរិវត្តកម្មឌីជីថល ការផ្លាស់ប្តូរបៃតង វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការច្នៃប្រឌិត ដោយផ្តោតលើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ semiconductor។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Ito Naoki និងលោកឧត្តមសេនីយ៍ទោ Pham Truong Son ក្នុងពិធី
leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Ito Naoki មានប្រសាសន៍​ក្នុងពិធី
leftcenterrightdel
លោកឧត្តមសេនីយ៍ទោ Pham Truong Son មានប្រសាសន៍ក្នុងឱកាសអបអរសាទរខួបលើកទី ៧១ នៃការបង្កើតកងកម្លាំងស្វ័យការពារជប៉ុន

ក្នុងបរិបទនៃបរិយាកាសអន្តរជាតិកាន់តែមិនស្ថិតស្ថេរ និងស្មុគស្មាញ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងជប៉ុននិងវៀតណាម ក៏ត្រូវបានពង្រីកផងដែរ។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក្លាយជាសសរស្តម្ភសំខាន់ដើម្បីនាំទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងដល់កម្ពស់ថ្មីមួយ។

លោកឯកអគ្គរដ្ឋទូត Ito Naoki បានសម្តែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងស្មារតីនៃ "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ" រវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍ ខណៈដែលទំនាក់ទំនងជប៉ុន-វៀតណាមនឹងបន្តកាន់តែរឹងមាំ ដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។

តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងអគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Pham Truong Son បានផ្ញើសារជូនពរដល់ឧត្តមសេនីយ៍ នាយទាហាន និងពលទាហានទាំងអស់នៃកងកម្លាំងស្វ័យការពារជប៉ុនក្នុងឱកាសរំលឹកខួបលើកទី ៧១ នៃការបង្កើត។

leftcenterrightdel
រួមគ្នាលើកកែវដើម្បីអបអរសាទរខួបលើកទី ៧១ នៃការបង្កើតកងកម្លាំងស្វ័យការពារជប៉ុន

លោកឧត្តមសេនីយ៍ទោ Pham Truong Son បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលជាង ៥០ ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត (ខែកញ្ញា ឆ្នាំ១៩៧៣) ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ជប៉ុន ស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុតមិនធ្លាប់មាន។

ជាង ៧១ ឆ្នាំមកនេះ កងកម្លាំងស្វ័យការពារជប៉ុនបានរីកចម្រើន និងអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ បំពេញភារកិច្ចដែលបានចាត់តាំង រួមចំណែកក្នុងការរក្សាបរិយាកាសសន្តិភាព និងការកសាងប្រទេសជប៉ុនកាន់តែរីកចម្រើន។ លើសពីនេះ កងកម្លាំងស្វ័យការពារជប៉ុនបានបន្តពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងខ្លឹមសារសហប្រតិបត្តិការជាក់ស្តែង និងមានប្រសិទ្ធភាពជាច្រើនជាមួយវៀតណាម។

លោកឧត្តមសេនីយ៍ទោ Pham Truong Son ជឿជាក់ថា ក្នុងស្មារតីនៃទំនាក់ទំនង “ស្មោះត្រង់ ស្រលាញ់ ជឿជាក់” និងឈរលើមូលដ្ឋាននៃតម្រូវការ និងសមត្ថភាពរបស់ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរនិយាយរួម និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម-ជប៉ុននិយាយដោយឡែកនឹងបន្តអភិវឌ្ឍន៍ឡើងដល់កម្ពស់ថ្មី ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសនិមួយៗ ក៏ដូចជាតំបន់ទាំងមូល៕

បកប្រែដោយ Duy Hoan