គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Hong Thai សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានចូលរួមពិធី។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍នៅក្នុងពិធី

មានប្រសាសន៍នៅក្នុងពិធី លោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានរំលឹកឡើងវិញនូវដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកមាគ៌ាសង្គ្រោះជាតិ រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាកាលពី ៤៨ ឆ្នាំមុន។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមពិធី

លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា អាស្រ័យលើការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុកសាង និងការពារប្រទេស ទើបកម្ពុជាសម្រេចបាននូវអ្វីដែលខ្លួនមានសព្វថ្ងៃនេះ។ ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក៏ជាបុគ្គលដែលបានអប់រំ ហាត់ពត់លត់ដំ និងកសាងកងយោធពលខេមរភូមិន្ទអង់អាចក្លាហាន ស្មោះត្រង់ចំពោះប្រទេសជាតិ ត្រៀមខ្លួនជាស្រេចអនុវត្តគ្រប់ភារកិច្ចការពារឯករាជ្យ និងអធិបតេយ្យភាពរបស់មាតុភូមិ។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា តែងតែទទួលមរតក និងពង្រីកសមិទ្ធិផលរបស់ប្រទេស នាំមកនូវជីវភាពសម្បូរធូរធារ និងសុភមង្គលជូនប្រជាជន បន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដោយឈរលើមូលដ្ឋានគោរពច្បាប់ កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសទាំងអស់នៅលើពិភពលោក រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
ប្រតិភូនានាចូលរួមពិធី

អញ្ជើញចូលរួមក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា បានសង្កត់ធ្ងន់លើការរួមចំណែករបស់សម្តេចតេជោ ហ៊ុន សែន ក្នុងបុព្វហេតុរំដោះប្រជាជាតិកម្ពុជា ក៏ដូចជាអត្ថន័យនៃព្រឹត្តិការណ៍នេះថា៖ ការពុះពារគ្រប់ការលំបាក ដើម្បីស្វែងរកមាគ៌ាជួយសង្គ្រោះប្រជាជាតិកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍របស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ជាមេរៀនដ៏មានតម្លៃសម្រាប់អប់រំយុវជនជំនាន់ក្រោយអំពីការស្នេហាមាតុភូមិ និងប្រទេសជាតិ ជួយយុវជនជំនាន់ក្រោយឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរវៀតណាម និងកម្ពុជា។

គួរបញ្ជាក់ថា នាថ្ងៃទី១៩ ខែមិថុនា នៅតំបន់ប្រវត្តិសាស្ដ្រយោធាតេជោកោះថ្ម X16 បានប្រព្រឹត្តទៅការប្រកួតបាល់ទាត់ ដើម្បីអបអរសាទរការរំលឹកខួបលើកទី៤៨ ឆ្នាំនៃ "ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត" រវាងបញ្ជាការដ្ឋានយោធភូមិភាគទី៧ កងទ័ពប្រជាជនវៀតណាម និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថ នៃកងយោធពលខេមរភូមិន្ទ៕

បកប្រែដោយ Huyen Trang