នៅក្នុងជំនួបនេះ លោក Miguel Mario Díaz-Canel Bermúdez បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមទៅកាន់គុយបា ហើយចាត់ទុកថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងពិសេសរវាងប្រជាជាតិទាំងពីរ និងកងទ័ពទាំងពីរ។

លោក Miguel Mario Díaz-Canel Bermúdez សង្ឃឹមថា កងទ័ពនៃប្រទេសទាំងពីរនឹងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីពិសេសរវាងប្រទេសទាំងពីរ ដែលត្រូវបានពូនជ្រំដោយលោកប្រធាន Fidel Castro លោកប្រធានហូជីមិញ និងថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនគ្រប់ជំនាន់នៃប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងជិតស្និទ្ធថែមទៀត។ លោក Miguel Mario Díaz-Canel Bermúdez បានអះអាងថានឹងបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង ប្រសិទ្ធភាព និងយូរអង្វែងពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ចូលជួបសម្តែងការគួរសមជាមួយលោក Miguel Mario Díaz-Canel Bermúdez លេខាទីមួយ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានជម្រាបជូនលោកលេខាទីមួយ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបាអំពីលទ្ធផលល្អនៃកិច្ចចរចាទ្វេភាគីនាពេលថ្មីៗនេះជាមួយរដ្ឋមន្ត្រីក្រសួងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍គុយបា។ ភាគីទាំងពីរបានឯកភាពលើវិធានការជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យ និងការចងមេត្រីភាព ការបណ្តុះបណ្តាល និងការហ្វឹកហ្វឺនកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ និងបច្ចេកទេសយោធា ការងារបក្ស ការងារនយោបាយក្នុងជួរកងទ័ព... សមស្របតាមតម្រូវការ និងរបៀបខ្លាំងរបស់ភាគីនីមួយៗ។

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងនូវក្តីសង្ឃឹមថា លោកលេខាទីមួយ និងជាប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា នឹងបន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កងទ័ពនៃប្រទេសទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារដែលបានព្រមព្រៀងក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ផ្សព្វផ្សាយ និងរីកសាយភាយប្រៀបខ្លាំងនៃសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទៅកាន់វិស័យផ្សេងទៀតនៃកិច្ចសហប្រតិបត្តិការ បង្កើនផលប្រយោជន៍របស់ប្រទេសនីមួយៗក្នុងការផ្សារភ្ជាប់ជាមួយនឹងការពង្រឹងការការពារជាតិ និងសន្តិសុខ គាំទ្រយន្តការ និងគោលនយោបាយសម្រាប់សហគ្រាសវៀតណាម រួមទាំងសហគ្រាសយោធា វិនិយោគ និងធ្វើអាជីវកម្មនៅគុយបា។ល៕

បកប្រែដោយ Huyen Trang