អញើញចូលរួមពិធីនេះមានលោក Nguyen Hoang Anh អនុប្រធានការិយាល័យ ជំនួយការប្រធានរដ្ឋ តំណាងថ្នាក់ដឹកនាំនៃអង្គភាពមួយចំនួនចំណុះការិយាល័យប្រធានរដ្ឋ និងក្រសួងការបរទេស។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស អញ្ជើញជាអធិបតីក្នុងពិធី (រូបថត៖ baoquocte.vn)

មានប្រសាសន៍ក្នុងពិធី លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស បានអបអរសាទរចំពោះកម្មាភិបាលដែលត្រូវបានបក្ស រដ្ឋ និងក្រសួងការបរទេសប្រគល់ភារកិច្ចដឹកនាំស្ថាប័នតំណាងវៀតណាមនៅកម្ពុជា និងសហព័ន្ធរុស្ស៊ី។ លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិ និងតំបន់នៅតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើន តួនាទីរបស់អគ្គកុងស៊ុលត្រូវបានលើកកម្ពស់កាន់តែខ្លាំងឡើងក្នុងការអនុវត្តកិច្ចការបរទេស ការទូតសេដ្ឋកិច្ច ការទូតវប្បធម៌ និងការគាំរពារប្រជាពលរដ្ឋ។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ប្រទេសកម្ពុជាជូនលោក Tran Tuan Anh (រូបថត៖ baoquocte.vn)
leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ីជូនលោក Nguyen Viet Kien (រូបថត៖ baoquocte.vn)

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យអគ្គកុងស៊ុលបន្តជំរុញស្មារតីផ្តួចផ្តើមគំនិតច្នៃប្រឌិត ក្តាប់ជាប់សភាពការណ៍មូលដ្ឋាន អនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងក្រសួងការបរទេស ដើម្បីអនុវត្តគោលប្រកបដោយប្រសិទ្ធភាពនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគីភាវូបនីយកម្ម និងពិពិធកម្មដើម្បីផលប្រយោជន៍ជាតិ។ ទន្ទឹមនឹងនោះ ត្រូវពង្រឹងទំនាក់ទំនងរវាងមូលដ្ឋាននានា និងសហគ្រាសក្នុងប្រទេស ជាមួយ​ដៃគូក្នុងតំបន់នៃប្រទេសាមី​ ជំរុញយ៉ាងខ្លាំងក្លាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងទេសចរណ៍ យកចិត្តទុកដាក់ក្នុងការជួយគាំទ្រសហគមន៍ និងធ្វើល្អក្នុងការគាំរពារពលរដ្ឋ។

leftcenterrightdel
លោក Tran Tuan Anh  អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ថ្លែងក្នុងពិធី (រូបថត៖ baoquocte.vn)

ថ្លែងក្នុងឱកាសនេះ លោក Tran Tuan Anh អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បានសម្តែងនូវកិត្តិយសដែលត្រូវបានបក្ស រដ្ឋ និងក្រសួងការបរទេសប្រគល់ឲ្យ​ភារកិច្ចថ្មី។ លោកបានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះការយកចិត្តទុកដាក់ និងការណែនាំរបស់ថ្នាក់ដឹកនាំក្រសួង ហើយបានសន្យាថានឹងខិតខំប្រឹងប្រែង លើកកម្ពស់ស្មារតីទទួលខុសត្រូវខ្ពស់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពក្នុង និងក្រៅប្រទេស ដើម្បីបំពេញភារកិច្ចដែលបានប្រគល់​ឱ្យបានជោគជ័យ។

អគ្គកុងស៊ុលទាំងឡាយបានអះអាងថា ពួកគេនឹងផ្តោតលើការជំរុញការទូតសេដ្ឋកិច្ច ពង្រឹងការតភ្ជាប់រវាងមូលដ្ឋាន និងធុរកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហព័ន្ធរុស្ស៊ី និងកម្ពុជា។ ទន្ទឹមនឹងនោះ ការងារសហគមន៍ និងការគាំរពារប្រជាពលរដ្ឋនឹងបន្តជាចំណុចសំខាន់មួយ អាស្រ័យលើនេះរួមចំណែកក្នុងការបញ្ជាក់នូវតួនាទីជាទីបង្អែកដែលជឿទុកចិត្តសម្រាប់អាណិកជនវៀតណាមនៅប្រទេសសាមី៕

បកប្រែដោយ Duy Hoan