លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានសម្តែងការចាប់អារម្មណ៍ចំពោះប្រពៃណីដ៏យូរអង្វែង និងការអភិវឌ្ឍយ៉ាងទូលំទូលាយរបស់សាលាក្នុងរយៈពេលជិត ៥០ ឆ្នាំនៃការបង្កើត និងរីកចម្រើន។ លោកអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងផ្តល់អាទិភាពកំពូលក្នុងការពង្រឹង និងអភិវឌ្ឍន៍ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ស្ថិតស្ថិរយូរអង្វែងជាមួយកម្ពុជា។

leftcenterrightdel
 

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធភូមិភាគទី៤ (កងយោធពលខេមរភូមិន្ទ) និងសាលាពលទាហានទី៤ មិត្ដភាពកម្ពុជា-វៀតណាមទទួលស្វាគមន៍លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ក៏សង្ឃឹមថា សិក្ខាកាមទាំងឡាយនឹងមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីកិត្តិយស មោទនភាព និងទំនួលខុសត្រូវរបស់ខ្លួននៅពេលដែលបានសិក្សា បណ្តុះបណ្តាលនៅសាលាពលទាហានទី៤ មិត្ដភាពកម្ពុជា-វៀតណាមនៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ អាស្រ័យលើនេះបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រ  ក្លាយជាអ្នកដឹកនាំ និងជាមេបញ្ជាការឆ្នើម  បន្តរួមចែកជំរុញ ទំនាក់ទំនងវៀតណាម-កម្ពុជា ឲ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប​

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong មានប្រសាសន៍​ក្នុង​ជំនួប

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong  បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាល បំប៉នកម្មាភិបាលនៃប្រទេសនីមួយៗ ឲ្យមានសមត្ថភាព មានសីលធម៌ និងមានការយល់ដឹងអំពីការថែរក្សាទំនាក់ទំនងវៀតណាម-កម្ពុជា គឺជាបញ្ហាសំខាន់មានអត្ថន័យជាយុទ្ធសាស្ត្រ។ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ជឿជាក់ថា សាលាពលទាហានទី៤ មិត្ដភាពកម្ពុជា-វៀតណាម នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ នឹងបន្តលើកកម្ពស់ប្រពៃណី ជំនះការលំបាក សាមគ្គីភាព  ឯកភាពគ្នា បន្តកសាងសាលាឱ្យកាន់តែរឹងមាំ បន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពអប់រំ និងបណ្តុះបណ្តាល និងអភិវឌ្ឍលើគ្រប់វិស័យ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ប្រគល់អំណោយរបស់ក្រសួងការពារប្រទេសវៀតណាមជូនសាលាពលទាហានទី៤ មិត្ដភាពកម្ពុជា-វៀតណាម

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ថតរូប​ជុំជាមួយ​ប្រតិភូទាំង​ឡាយ​

លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានអះអាងថា អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមជានិច្ចកាលស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ មានប្រសិទ្ធភាព និងទូលំទូលាយរវាងសាលាពលទាហានទី៤ មិត្ដភាពកម្ពុជា-វៀតណាម ជាមួយស្ថាប័ន និងអង្គភាពនានានៃកងទ័ពប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ កងទ័ពប្រជាជនវៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការទទួលមន្ត្រី និងគ្រូបង្រៀនរបស់សាលាទៅបណ្តុះបណ្តាល បំប៉នជំនាញវិជ្ជាជីវៈនៅវៀតណាម ព្រមទាំងត្រៀមចាត់បញ្ជូនកម្មាភិបាល និងអ្នកជំនាញក្នុងវិស័យពាក់ព័ន្ធមកបំពេញការងារនៅសាលា តាមសំណើរបស់សាលា៕

បកប្រែដោយ Duy Hoan