លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជា
កប.អនឡាញ - អនុវត្តផែនការសហប្រតិបត្តិការឆ្នាំ២០២៥ រវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិកម្ពុជា គណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដែលដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែមិថុនា។