ពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាមនៅកម្ពុជា
កប.អនឡាញ - នាថ្ងៃទី ២៤ ខែឧសភា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតសមាជិកការិយាល័យនយោបាយ អតីតប្រធានរដ្ឋវៀតណាម។
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា និងកម្មាភិបាល បុគ្គលិកទាំងអស់នៃស្ថានទូត ស្ថាប័នអមស្ថានទូត តំណាងសហគមន៍អាណិកជនវៀតណាម និងសមាគមធុរកិច្ចវៀតណាម-កម្ពុជា និងសមាគមនិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជា បានអុជធូបគោរពវិញ្ញាណក្ខន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ដែលជាថ្នាក់ដឹកនាំមានការរួមចំណែកដ៏ធំធេងក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាងទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងកម្ពុជា។
    |
 |
គណៈប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាដឹកនាំដោយលោក ហ៊ុន ម៉ានី អគ្គលេខាធិការ និងជាឧបនាយករដ្ឋមន្ត្រី អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ និងចារលើសៀវភៅក្រាំងមាស (រូបថត៖ vnanet.vn) |
ការអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ និងចារលើសៀវភៅក្រាំងមាស នៅស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែឧសភា មានគណៈប្រតិភូថ្នាក់ដឹកនាំ និងតំណាងជាន់ខ្ពស់នៃព្រះបរមរាជវាំង គណបក្សប្រជាជនកម្ពុជា(CPP) ព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល និងក្រសួង មន្ទីរ ស្ថាប័ននានានៃកម្ពុជា ក្រសួងការបរទេស ក្នុងនោះមានក្រសួងការពារជាតិ ក្រសួងធម្មការនិងសាសនា ក្រសួងអធិការកិច្ច...
នាថ្ងៃទី ២៤ ខែឧសភា តំណាងស្ថានទូតឡាវ ចិន រុស្ស៊ី គុយបា ម៉ាឡេស៊ី មីយ៉ាន់ម៉ា ទីម័រឡេស្តេ កូរ៉េខាងជើង ទួរគី និងតំណាងស្ថានទូតប្រ៊ុយណេក៏បានចូលគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម។
*នាថ្ងៃដដែល ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ និងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ក៏បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធលោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាមផងដែរ៕
បកប្រែដោយ Thuy Anh