leftcenterrightdel
មឈូសរបស់ លោក Tran Duc Luong អតីតប្រធានរដ្ឋ  ត្រូវបានតំកល់ទុកនៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong ទីក្រុងហាណូយ (រូបថត៖ VGP/Nhat Bac)

ពិធីគោរពវិញ្ញាណក្ខ័ន្ធ ប្រព្រឹត្តទៅនៅអគាររៀបចំបុណ្យសពជាតិ វិថី Tran Thanh Tong ទីក្រុងហាណូយ ចាប់ពីម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៤ ខែ ឧសភា ដល់ម៉ោង ៧:០០ ព្រឹក ថ្ងៃទី ២៥ ខែឧសភា។

ថ្លែងសុន្ទរកថាចាប់ផ្ដើមពិធីបុណ្យសព លោក Nguyen Hoa Binh ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍  ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសពថ្នាក់ជាតិបានសង្ខេបជីវប្រវត្តិ និងការរួមវិភាគទានរបស់ លោក Tran Duc Luong អតីតប្រធានរដ្ឋ ហើយបានប្រកាសបញ្ជីឈ្មោះគណៈកម្មាធិការបុណ្យសព៖

“ក្នុងអំឡុងពេលជាង ៥០ ឆ្នាំធ្វើសកម្មភាពបដិវត្តន៍ លោក Tran Duc Luong អតីតប្រធានរដ្ឋ មានការរួមវិភាគទានដ៏ធំធេងជាច្រើនក្នុងបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស និងប្រទេសជាតិ។ លោកត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសផ្កាយមាស ស្លាកសញ្ញាសំគាល់អាយុបក្ស ៦៥ឆ្នាំ និងគ្រឿងឥស្សរិយយស មេដាយ រង្វាន់ កិត្តិនាមដ៏ថ្លៃថ្នូរជាច្រើនផ្សេងទៀតរបស់វៀតណាមនិងអន្តរជាតិ។ មរណភាពរបស់លោកគឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម និងចំពោះក្រុមគ្រួសារ លោក Tran Duc Luong អតីតប្រធានរដ្ឋ  ផងដែរ”។

leftcenterrightdel
គណៈប្រតិភូគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម  អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ លោក តូ ឡឹម អតីតប្រធានរដ្ឋ  នៅផ្ទះបុណ្យសពជាតិ វិថី Tran Thanh Tong ទីក្រុងហាណូយ។ (រូបថត៖ VOV)

បន្ទាប់ពីសុន្ទរកថារបស់ប្រធានគណៈកម្មាធិការរៀបចំពិធីបុណ្យសពថ្នាក់ជាតិ គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ។ បន្ទាប់មកគឺគណៈប្រតិភូរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក Luong Cuong ប្រធានរដ្ឋ; គណៈប្រតិភូរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ; គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក Tran Thanh Man ប្រធានរដ្ឋសភា ; គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយ លោក Do Van Chien ប្រធាន បានចូលគោរពវិញ្ញាណក្ខ័ន្ធ; គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស​ដឹកនាំដោយលោក​នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្ស​យោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស​ ចូលគោរពវិញ្ញាណក្ខ័ន្ធ លោក Tran Duc Luong អតីតប្រធានរដ្ឋ 

leftcenterrightdel
គណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោក Tran Thanh Man ប្រធានរដ្ឋសភា ចូលគោរពវិញ្ញាណក្ខ័ន្ធ លោក Tran Duc Luong អតីតប្រធានរដ្ឋ  (រូបថត៖ VOV)

សរសេរក្នុងសៀវភៅក្រាំងមាសមរណទុក្ខ លោក To Lam អគ្គលេខាបក្ស  បានសម្តែងនូវសេចក្ដីសោកស្ដាយជាទីបំផុតចំពោះ លោក Tran Duc Luong អតីតប្រធានរដ្ឋ  - បក្ខជនកុម្មុយនិស្តដ៏ស្មោះត្រង់ មេដឹកនាំគំរូ និងជាកុលបុត្រឆ្នើមមួយរូបនៃស្រុកកំណើត Quang Ngai វីរភាព និងសម្បូរទៅដោយប្រពៃណីបដិវត្តន៍។ មរណភាពរបស់ លោក Tran Duc Luong អតីតប្រធានរដ្ឋ  គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋ និងប្រជាជនវៀតណាម។

leftcenterrightdel
គណៈប្រតិភូនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ក្រសួងការពារប្រទេស​ ដឹកនាំដោយលោក​នាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្ស​យោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស​ ចូលគោរពវិញ្ញាណក្ខ័ន្ធ លោក Tran Duc Luong អតីតប្រធានរដ្ឋ  (រូបថត៖ Phu Son)

 

leftcenterrightdel
ពិធីគោរពវិញ្ញាណក្ខ័ន្ធ លោក Tran Duc Luong អតីតប្រធានរដ្ឋ  នៅសាល Thong Nhat ទីក្រុងហូជីមិញុ។ (រូបថត៖ VOV)

ក្នុងអុំឡុងពេលដូចគ្នា នៅសាលប្រជុំ Thong Nhat ទីក្រុងហូជីមិញ និងនៅសាលប្រជុំ T50 បញ្ជាការដ្ឋានយោធាខេត្ត Quang Ngai លេខ ១៤២ វិថី Le Trung Dinh ទីក្រុង Quang Ngai (ស្រុកកំណើតរបស់ លោក Tran Duc Luong អតីតប្រធានរដ្ឋ ) ក៏ប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធផងដែរ។

leftcenterrightdel
ពិធីបង្ហូតទង់ជាតិពាក់កណ្ដាលដង បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីលាន Ba Dinh (ទីក្រុងហាណូយ) ចាប់ផ្ដើមពិធីបុណ្យសពថ្នាក់ជាតិ លោក Tran Duc Luong អតីតប្រធានរដ្ឋវៀតណាម ។ (រូបថត៖ VOV)

នាម៉ោង ៦ ព្រឹកថ្ងៃទី ២៤ ឧសភា ពិធីបង្ហូតទង់ជាតិពាក់កណ្ដាលដង បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅទីលាន Ba Dinh (ទីក្រុងហាណូយ) ដើម្បីសម្គាល់ពេលវេលាចាប់ផ្ដើមពិធីបុណ្យសពថ្នាក់ជាតិ។

ក្នុងអំឡុងពេលពីរថ្ងៃនៃពិធីកាន់ទុក្ខថ្នាក់ជាតិ លោក Tran Duc Luong អតីតប្រធានរដ្ឋ  (ថ្ងៃទី ២៤ និងទី ២៥ ឧសភា) ទង់ជាតិត្រូវបានបង្ហូតពាក់កណ្ដាលដង នៅតាមទីភ្នាក់ងារ ការិយាល័យនិងទីសាធារណៈ ហើយមិនមានការរៀបចំសកម្មភាពកម្សាន្តណាមួយឡើយ។

ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ និងពិធីបញ្ចុះសព លោក Tran Duc Luong អតីតប្រធានរដ្ឋ  ត្រូវបានផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍និងវិទ្យុសម្លេងវៀតណាម។

លោក Tran Duc Luong អតីតប្រធានរដ្ឋ  កើតនៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ១៩៣៧; ស្រុកកំណើត៖ ឃុំ Pho Khanh ស្រុក Duc Pho (ឥឡូវជាទីរួមខេត្ត Duc Pho) ខេត្ត Quang Ngai។ លោកបានចូលរួមក្នុងបដិវត្តន៍ពីខែកុម្ភៈឆ្នាំ ១៩៥៥; បានចូលជាបក្ខជននៃបក្សកុម្មុយនិស្តវៀតណាម នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៥៩។

លោកជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី ៥, ៦, ៧, ៨, ៩; សមាជិកការិយាល័យនយោបាយ នីតិកាលទី ៨ និងទី៩; សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នីតិកាលទី៨; អនុប្រធានគណៈរដ្ឋមន្ត្រីពីខែកុម្ភៈឆ្នាំ ១៩៨៧ ដល់ខែកញ្ញា ១៩៩២; ឧបនាយករដ្ឋមន្ត្រី ពីខែតុលា ឆ្នាំ១៩៩២ ដល់ខែសីហា ឆ្នាំ១៩៩៧; ចាប់ពីខែកញ្ញា ឆ្នាំ ១៩៩៧ ដល់ខែមិថុនា ឆ្នាំ២០០៦ លោកជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ នីតិកាលទី១០និងទី១១; សមាជិកសភានីតិកាលទី៧ ទី៨,ទី១០, និងទី១១។

ដោយសារតែមានគុណូបការៈដ៏ឆ្នើមពិសេស ដែលរួមចំណែកក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ លោកត្រូវបានបក្ស រដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសផ្កាយមាស ស្លាកសញ្ញាសំគាល់អាយុបក្ស ៦៥ឆ្នាំ និងគ្រឿងឥស្សរិយយស មេដាយ រង្វាន់ កិត្តិនាមដ៏ថ្លៃថ្នូរជាច្រើនផ្សេងទៀតរបស់វៀតណាមនិងអន្តរជាតិ។

បន្ទាប់ពីរងជំងឺធ្ងន់ធ្ងរមួយរយៈ  ទោះបីជាត្រូវបានបក្ស រដ្ឋ សមូហភាពសាស្ត្រាចារ្យ វេជ្ជបណ្ឌិតខិតខំប្រឹងប្រែងព្យាបាល និងក្រុមគ្រួសារថែទាំដោយអស់ពីចិត្តក៏ដោយ ប៉ុន្តែដោយសារជរាពាធ និងជំងឺធ្ងន់ធ្ងរ លោក Tran Duc Luong អតីតប្រធានរដ្ឋ  បានទទួលមរណភាពនៅវេលាម៉ោង ២២៖៥១នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ (ថ្ងៃទី ២៣ ខែទី៤ ឆ្នាំម្សាញ់ សប្តស័ក) នៅគេហដ្ឋានរបស់លោក ក្នុងជន្មាយុ ៨៨ ឆ្នាំ៕

តាម vovworld.vn