ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២៥
កប.អនឡាញ - នារសៀលថ្ងៃទី ២២ ឧសភា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកមជ្ឈិមបក្ស សមាជិកគណៈអចិន្ដ្រៃនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការត្រៀមរៀបចំសម្រាប់ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២។
យោងតាមព័ត៌មាននៅក្នុងអង្គប្រជុំ ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទី២ គ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ ២០២៥ នៅខេត្ត Tay Ninh (វៀតណាម) និងខេត្តស្វាយរៀង (កម្ពុជា)។
    |
 |
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញជាអធិបតីនៃកិច្ចប្រជុំ (រូបថត៖ bienphong.com.vn) |
តាមការគ្រោងទុក កម្មវិធីជួបប្រាស្រ័យនេះនឹងមានសកម្មភាពចំនួន ២០ ដូចជា៖ កិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កម្ពុជា ចងសម្ព័ន្ធមេត្រីភាពមូលដ្ឋាននៅសង្ខាងព្រំដែន ពិនិត្យសុខភាពនិងចែកថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជននៅសង្ខាងព្រំដែន ជំនួបប្រាស្រ័យនាយទាហានវ័យក្មេងនៃកងទ័ពប្រទេសទាំងពីរ លាបថ្នាំលើបង្គោលព្រំដែន មិត្តភាព ដាំដើមឈើមិត្តភាព សម្ពោធសំណង់មិត្តភាព និងកិច្ចពិភាក្សាការងារ…។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យស្ថាប័ន និងអង្គភាពនានាសម្របសម្រួលបានល្អក្នុងការត្រៀមរៀបចំជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែន ព្រមទាំងសម្របសម្រួលអនុវត្តជាមួយគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh។ ទន្ទឹមនឹងនោះ ស្ថាប័ន និងអង្គភាពពាក់ព័ន្ធត្រូវសហការគ្នា ធ្វើឲ្យបានល្អនូវការពិនិត្យទីតាំងដែលប្រព្រឹត្តទៅរាល់សកម្មភាពក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជា៕
បកប្រែដោយ Pham Diep