លោកវរសេនីយ៍ឯក Nguyen Quang Hung ប្រធានការិយាល័យនយោបាយ នៃវិទ្យាស្ថានការពារអាកាស - កងទ័ពជើងអាកាស បានទទួលជួបគណៈប្រតិភូ។ លោកស្រីវរសេនីយ៍ទោ Nguyen Thu Huong អនុប្រធានផ្នែកវិទ្យាសាស្ត្រមូលដ្ឋាន នៃវិទ្យាស្ថានការពារអាកាស - កងទ័ពជើងអាកាស បានជួបប្រាស្រ័យផ្លាស់ប្តូរជាមួយគណៈប្រតិភូ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Quang Hung ប្រធានការិយាល័យនយោបាយ នៃវិទ្យាស្ថានការពារអាកាស - កងទ័ពជើងអាកាស ទទួលជួបលោកស្រីវរសេនីយ៍ត្រី Samnang Saomonich ជំនួយការការិយាល័យហិរញ្ញវត្ថុ នៃបញ្ជាការដ្ឋានកងទ័ពជើងអាកាសកម្ពុជា

ក្នុងជំនួបនោះ តាងនាមកម្មាភិបាល គ្រូបង្រៀន សិក្ខាកាម នៃវិទ្យាស្ថានការពារអាកាស-កងទ័ពេជើង​អាកាស លោកវរសេនីយ៍ឯក Nguyen Quang Hung បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍គណៈប្រតិភូនាយទាហានវ័យក្មេងនៃកងយោធពលខេមរភូមិន្ទ អញ្ជើញ​មក​ចូល​រួម​កម្មវិធី​ជួបប្រាស្រ័យផ្លាស់ប្តូរ។ ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា វិទ្យាស្ថានការពារអាកាស-កងទ័ពជើង​អាកាស មានកិត្តិយសដែលត្រូវបានជ្រើសរើសជាកន្លែងសម្រាប់រៀបចំ​កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង​របស់កងទ័ពជើង​អាកាសនៃប្រទេសទាំងពីរ។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Quang Hung ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកស្រីវរសេនីយ៍ត្រី Samnang Saomonich
leftcenterrightdel
លោកស្រីវរសេនីយ៍ត្រី Samnang Saomonich ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកវរសេនីយ៍ឯក Nguyen Quang Hung

តាងនាមនាយទាហានវ័យក្មេងរបស់កងទ័ពជើងអាកាសនៃកងយោធពលខេមរភូមិន្ទ លោកស្រីវរសេនីយ៍ត្រី Samnang Saomonich បានថ្លែងអំណរគុណដល់កម្មាភិបាល សិក្ខាកាមនៃវិទ្យាស្ថានការពារអាកាស-កងទ័ពេជើង​អាកាស ដែលបានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅ។ ទន្ទឹមនឹងនោះ លោកស្រីបានបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកនេះ មានគោលបំណងផ្សព្វផ្សាយ និងអប់រំនាយទាហានវ័យក្មេងកម្ពុជា អំពីទំនាក់ទំនងប្រពៃណី និងជិតស្និទ្ធរវាងវៀតណាម និងកម្ពុជា។ នេះក៏ជាឱកាសដ៏មានតម្លៃក្នុងការពង្រឹងចំណងសាមគ្គីភាពរវាងកងទ័ពទាំងពីរ ជាពិសេសនាយទាហានជំនាន់ក្រោយផងដែរ។

លោកស្រីវរសេនីយ៍ត្រី Samnang Saomonich សង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបង្កើនបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងនាយទាហានវ័យក្មេងនៃប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ជាពិសេសលើវិស័យអប់រំ ការបណ្តុះបណ្តាលយោធា ឲ្យកាន់តែអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាព រួមចំណែកកសាងកងទ័ពនៃប្រទេសទាំងពីរកាន់តែ​រឹងមាំ រក្សាសន្តិភាព និងស្ថិរភាពនៃប្រទេសនិមួយៗ ក៏ដូចជាក្នុងតំបន់ កសាងកងទ័ពជើង​អាកាសនៃប្រទេសទាំងពីរនិយាយដោយឡែក និងទំនាក់ទំនងវៀតណាម-កម្ពុជា និយាយរួម ឱ្យកាន់តែរីកចម្រើនថែមទៀត។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបផ្លាស់ប្តូរ

leftcenterrightdel
ប្រតិភូនៃភាគីទាំងពីរថតរូបអនុស្សាវរីយ៍

ក្នុងក្របខ័ណ្ឌនៃកម្មវិធីផ្លាស់ប្តូរ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ដ៏មានតម្លៃ និងគំនិតច្នៃប្រឌិត ព្រមទាំងបានចែករំលែកទស្សនៈអំពីតួនាទីរបស់នាយទាហានវ័យក្មេងក្នុងការកសាងកម្លាំងការពារអាកាស-កងទ័ពជើងអាកាស និងអត្ថន័យនៃការពង្រឹងសាមគ្គីភាពរវាងនាយទាហានវ័យក្មេងនៃកងទ័ពជើងអាកាសនៃប្រទេសទាំងពីរចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ក្រៅពីនេះ គណៈប្រតិភូនាយទាហានវ័យក្មេង នៃកងយោធពលខេមរភូមិន្ទ បានចុះទស្សនាកន្លែងស្នាក់នៅ និងសិក្សារបស់សិក្ខាកាមកម្ពុជា​ដែលកំពុងសិក្សា និងបណ្តុះបណ្តាល នៅវិទ្យាស្ថានការពារអាកាស - កងទ័ពជើងអាកាស៕

បកប្រែដោយ Duy Hoan