ក្រុមគ្រូពេទ្យវៀតណាមចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋកម្ពុជា
កប.អនឡាញ - ដើម្បីពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងវៀតណាម និងកម្ពុជា ក្រុមគ្រូពេទ្យនៃបញ្ជាការដ្ឋានយោធាខេត្ត Kien Giang និងមន្ទីរពេទ្យខេត្ត Kien Giang បានចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ព្រមទាំងផ្តល់អំណោយជូនប្រជាពលរដ្ឋក្នុងខេត្តកំពត ព្រះរាជាណាចក្រកម្ពុជា។