ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Dmitry Peskov បានឲ្យដឹងថា នៅពេលនេះ លោកមិនអាចផ្តល់ព័ត៌មានច្បាស់លាស់ណាមួយទេ លើកលែងតែការប្រកាសថា នឹងមានបញ្ជីលក្ខខណ្ឌដាច់ដោយឡែកសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់ដោយផ្អែកលើកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងការចរចាសន្តិភាពនាពេលថ្មីៗនេះនៅទីក្រុងអ៊ីស្តង់ប៊ុល (ទួរគី) រវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន។ លោកបានច្រានចោលការចោទប្រកាន់ពីអ៊ុយក្រែន និងអឺរ៉ុបដែលថា រុស្ស៊ីកំពុងពន្យារពេលកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន។

leftcenterrightdel
ទាហានអ៊ុយក្រែនបានបាញ់រថពាសដែកទំហំ ២០០០ មីលីម៉ែត្រ ក្នុងការប៉ះទង្គិចជាមួយរុស្ស៊ីនៅជិត ទីក្រុង Bahmut តំបន់ Donetsk (រូបថត៖ vnanet.vn)

នៅថ្ងៃទី ២១ ឧសភានេះដែរ វិមានក្រឹមឡាំងក៏បានអះអាងថា រុស្ស៊ីមិនច្រានចោលលទ្ធភាពនៃការចរចាដោយផ្ទាល់រវាងលោកប្រធានាធិបតី Vladimir Putin និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky នោះទេ ប៉ុន្តែក្នុងលក្ខខណ្ឌថា កិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលកំពុងបន្ត ត្រូវសម្រេចបានវឌ្ឍនភាព និងឈានដល់កិច្ចព្រមព្រៀងដ៏រឹងមាំ៕

តាម vovworld.vn