កិច្ចប្រជុំកំពូលអំពីសោតទស្សន៍និងកម្សាន្តពិភពលោកលើកដំបូងបើកនៅទីក្រុងមុមបៃ ប្រទេសឥណ្ឌា
កាលពីថ្ងៃទី ១ ខែឧសភា កិច្ចប្រជុំកំពូលអំពីសោតទស្សន៍និងកម្សាន្តពិភពលោកលើកទីមួយ (WAVES) ត្រូវបានប្រារព្ធឡើងនៅទីក្រុងមុមបៃ ប្រទេសឥណ្ឌា។
នេះគឺជាព្រឹត្តិការណ៍សកលឈានមុខគេ ដែលឆ្ពោះទៅរកការប្រមូលផ្ដុំនៃឧស្សាហកម្មផ្សព្វផ្សាយនិងកម្សាន្ត (M&E) ទាំងមូលនៅជុំវិញពិភពលោក។
    |
 |
លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ |
កិច្ចប្រជុំកំពូលសោតទស្សន៍និងកម្សាន្តពិភពលោកលើកដំបូង (WAVES) បានប្រមូលផ្តុំប្រតិភូជាង ១០០០០ នាក់ រួមទាំងសិល្បករ អ្នកបង្កើតមាតិកា ប្រព័ន្ធផ្សព្វផ្សាយ អ្នកវិនិយោគ និងអ្នកបង្កើតគោលនយោបាយមកពីប្រទេសជាង១០០ ដែលជាការកត់សម្គាល់ក្នុងការចិញ្ចឹមបីបាច់ប្រព័ន្ធអេកូឡូស៊ីទេពកោសល្យ និងការច្នៃប្រឌិតលើទូទាំងពិភពលោក ជំរុញឧស្សាហកម្មផ្សព្វផ្សាយនិងកម្សាន្តសកល។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា បានសង្កត់ធ្ងន់ថា កិច្ចប្រជុំមិនត្រឹមតែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសកលរបស់សិល្បៈករ និងអ្នកបង្កើតទាំងអស់ ជានិមិត្តរូបនៃការសន្យារបស់ប្រទេសឥណ្ឌាក្នុងការរៀបចំអនាគតនៃឧស្សាហកម្មផ្សព្វផ្សាយនិងកម្សាន្តតាមរយៈកិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតទៀតផង។ លោក Modi នាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យមានស្មារតីនៃ "ទំនួលខុសត្រូវប្រកបដោយការច្នៃប្រឌិត" ដោយសង្កត់ធ្ងន់ថា បច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតមនុស្ស ប៉ុន្តែមនុស្សក៏ត្រូវតែចិញ្ចឹមអារម្មណ៍តាមរយៈរឿងរ៉ាវ និងភាពយន្តកម្សាន្តដើម្បីជៀសវាងមិនប្រែក្លាយមនុស្សទៅជារ៉ូបុតដែលគ្មានអារម្មណ៍នោះឡើយ៕
តាម vovworld.vn