រដ្ឋធានី Muscat នៃប្រទេសអូម៉ង់ គឺជាកន្លែងប្រព្រឹត្តទៅកិច្ចចរចាដោយប្រយោលលើកដំបូងរវាងលោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងលោក Steve Witkoff បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់មជ្ឈិមបូព៌ា នៅថ្ងៃទី ១២ ខែមេសាកន្លងមក។ លោក Witkoff បានពណ៌នាកិច្ចពិភាក្សានេះថាជាវិជ្ជមាន និងមានលក្ខណៈស្ថាបនា។

leftcenterrightdel
លោក Esmail Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងតេហេរ៉ង់ (រូបថត៖ IRNA/vnanet.vn)

ឆ្លើយតបទៅនឹង ទូរទស្សន៍ CBS ក្នុងថ្ងៃទី ១៣ ខែមេសា លោក Pete Hegseth រដ្ឋមន្ត្រីការពារជាតិអាមេរិកក៏បានធ្វើអត្ថាធិប្បាយផងដែរថា ការចរចាដោយប្រយោលនៅប្រទេសអូម៉ង់គឺ "មានប្រសិទ្ធភាព" និង "ជាជំហានដ៏ល្អ"។ លោក Hegseth បានបញ្ជាក់ជាថ្មីថា ក្រុងវ៉ាស៊ីនតោនសង្ឃឹមថាដំណោះស្រាយការទូតអាចទប់ស្កាត់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់អ៊ីរង់ ប៉ុន្តែបានព្រមានថា ប្រសិនបើបរាជ័យនោះ យោធាអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បី "ធ្វើអន្តរាគមន៍យ៉ាងស៊ីជម្រៅ" ដើម្បីរាំងស្កាត់។ ក្នុងពេលជាមួយគ្នានះ លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានវាយតម្លៃថា បរិយាកាសនៃការចរចានាពេលថ្មីៗនេះ នៅប្រទេសអូម៉ង់ថាជាមានលក្ខណៈ “ស្ថាបនា និងស្ងប់ស្ងៀម”។

សេតវិមានក៏បានប្រកាសនាថ្ងៃទី ១៣ មេសាថា ការចរចាជុំទីពីរនឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែមេសា។ គេហទំព័រព័ត៌មាន Axios បានដកស្រង់ប្រភពជាច្រើនដែលនិយាយថា ការចរចានេះអាចប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមេសា ក្នុងរដ្ឋធានីរ៉ូមរបស់អ៊ីតាលី បន្ទាប់ពីសំណើផ្លាស់ប្តូរទីតាំងពីភាគីអាមេរិក៕

តាម vovworld.vn