នៅក្នុងសារលិខិតទៅកាន់ VESAK ២០២៥ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថា៖ “ក្នុងយុគ្គសម័យដែលពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរជាច្រើន ខណៈដែលយើងលើកតំកើងមហាពិធីបុណ្យដ៏ពិសិដ្ឋនេះ សូមឲ្យយើងទាំងអស់គ្នាត្រូវបានបំផុសគំនិតឱ្យធ្វើការរួមគ្នា ដើម្បីផ្សះផ្សារការបែកបាក់ ពង្រឹងសាមគ្គីភាព និងរួមគ្នាកសាងពិភពលោកកាន់តែមានសន្តិភាព និរន្តរភាព និងសុខដុមរមនា”។

leftcenterrightdel
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ អញ្ជើញថ្លែងសុន្ទរកថាអបអរសាទរមហាពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៥ (រូបថតអេក្រង់)

លោក Anura Kumara Dissanayaka ប្រធានាធិបតីស្រីលង្កា បានកោតសរសើរចំពោះប្រទេសវៀតណាម ដែលជាប្រទេសមានកេរ្តិ៍ដំណែលព្រះពុទ្ធសាសនាដ៏រឹងមាំ ដែលបានធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ។ ជាមួយគ្នានេះ លោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) បាននិយាយថា៖ “ការគាំទ្ររបស់រដ្ឋាភិបាលវៀតណាមក្នុងការរៀបចំ VESAK ២០២៥ នៅទីក្រុងហូជីមិញ គឺជាសក្ខីភាពមួយចំពោះតួនាទីសំខាន់របស់វៀតណាមក្នុងការលើកកម្ពស់តម្លៃជាសកលនៃសន្តិភាពអះអាងពីតម្លៃទូទៅអំពីសន្តិភាព និងកិច្ចសហប្រតិបត្តិការ។ ទន្ទឹមនឹងនោះ គូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែកព្រះធម៌ ពុទ្ធសាសនិកក្នុងវេទិកាអភិវឌ្ឍពិភពលោក ជំរុញការយោគយល់គ្នា និងការយល់ដឹង ដើម្បីលើកកម្ពស់សន្តិភាព និងវឌ្ឍនភាពសង្គម”។

leftcenterrightdel
លោក Anura Kumara Dissanayaka ប្រធានាធិបតីស្រីលង្កា ថ្លែងមតិក្នុងពិធីបើកទិវាវិសាខបូជា អង្គការសហប្រជាជាតិឆ្នាំ ២០២៥ នាព្រឹកថ្ងៃទី ៦ ឧសភា

គណៈប្រតិភូអន្តរជាតិដែលចូលរួមក្នុង VESAK ២០២៥ បានវាយតម្លៃខ្ពស់ចំពោះវៀតណាម ដែលជាប្រទេសស្រឡាញ់សន្តិភាព ទាំងអស់គ្នាសម្រាប់គោលដៅអភិវឌ្ឍន៍មនុស្ស ដែលសម្រេចបានសមិទ្ធិផលលេចធ្លោក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រួមទាំងវឌ្ឍនភាពនៃសមភាពយេនឌ័រ និងសមភាពរវាងតំបន់៕

តាម vovworld.vn