ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ានៅតែបន្តកើនឡើង
យោងតាមព័ត៌មានរបស់អាជ្ញាធរមីយ៉ាន់ម៉ា គិតត្រឹមព្រឹកថ្ងៃទី ៣០ មីនា ចំនួនជនរងគ្រោះស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានកើតឡើង នៅក្នុងប្រទេសនេះ គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ២៨ ខែមីនា បានកើនឡើងដល់ ១,៦៤៤ នាក់ និងជិត ២,៤០០ នាក់បានរងរបួស។