ជាក់ស្តែង នៅក្នុងរបាយការណ៍ថ្មីបំផុតរបស់ខ្លួន WTO បានបង្កើនការព្យាករណ៍សម្រាប់កំណើនពាណិជ្ជកម្មសកលនៅឆ្នាំនេះឡើងដល់ ២.៤% ខ្ពស់ជាងការព្យាករណ៍ ០.៩% ដែលធ្វើឡើងនៅក្នុងខែសីហា។ ទោះជាយ៉ាងណាក៏ដោយ យថាទស្សន៍សម្រាប់ឆ្នាំ ២០២៦ ត្រូវបានព្យាករណ៍ថា នឹងមានភាពអាប់អួរជាងមុន នៅពេលដែលរបាំងពន្ធរបស់សហរដ្ឋអាមេរិកចាប់ផ្តើមចូលជាធរមាន ហើយសម្រេចបានតែ ០.៥% ប៉ុណ្ណោះ ដែលទាបជាងការព្យាករណ៍ពីមុនគឺ ១.៨%។

leftcenterrightdel
លោកស្រី Ngozi Okonjo-Iweala អគ្គនាយិការបស់អង្គការពាណិជ្ជកម្មពិភព​លោក (WTO) (រូបថត៖ vnanet.vn)

ទាក់ទងនឹងកំណើនសេដ្ឋកិច្ចពិភពលោក WTO បានព្យាករណ៍ថា អាចសម្រេចបាន ២.៧% នៅឆ្នាំនេះ និង ២.៦% នៅឆ្នាំក្រោយ។ WTO ត្រូវពិនិត្យឡើងវិញនូវការព្យាករណ៍កំណើនពាណិជ្ជកម្មនិងសេដ្ឋកិច្ចជាច្រើនដងក្នុងឆ្នាំនេះ ដែលជារឿងដ៏កម្រមួយ ដោយសារតែអស្ថិរភាពដែលមិនអាចទាយទុកជាមុនបាននៃគោលនយោបាយពន្ធបដិការរបស់រដ្ឋបាល Trump។ ចាប់តាំងពីការវិលត្រឡប់មកកាន់តំណែងក្នុងខែមករាមក លោកប្រធានាធិបតី Trump បានអនុវត្តការតម្លើងពន្ធជាច្រើនលើកលើទំនិញនាំចូលសហរដ្ឋអាមេរិក ដោយរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដូចជាសកម្មភាពវិនិយោគជាសកល៕

តាម vovworld.vn