ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯសេតវិមានកាលពីថ្ងៃទី ២៥ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា លោកមិនគាំទ្រហើយនឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែលច្របាច់បញ្ចូលតំបន់ West Bank ដែលត្រូវទន្ទ្រានកាន់កាប់នោះទេ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានធ្វើឡើងដោយមេដឹកនាំអាមេរិក នៅមុនពេលដំណើរទស្សនកិច្ចដ៏សំខាន់របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ហើយថ្លែងសុន្ទរកថានៅឯមហាសន្និបាត អង្គការសហប្រជាជាតិនៅថ្ងៃទី ២៦ ខែកញ្ញា តាមម៉ោងក្នុងស្រុក។ មេដឹកនាំអាមេរិក ក៏បានសម្តែងសុទិដ្ឋិនិយមអំពីការបញ្ចប់ជម្លោះជិតពីរឆ្នាំកន្លងមកនៅតំបន់ហ្គាហ្សាផងដែរ។

leftcenterrightdel
ស្ពាន Allenby នៅព្រំដែនរវាងហ្ស៊កដានីនិង West Bank (រូបថត៖ vnanet.vn)

មុននោះ កាលពីថ្ងៃទី២៣ ខែកញ្ញា លោកប្រធានាធិបតី Trump បានជួបជាមួយមេដឹកនាំនៃប្រទេសមូស្លីម និងអារ៉ាប់សំខាន់ៗនៅអង្គការសហប្រជាជាតិ។ មេដឹកនាំទាំងនេះបានព្រមានពីផលវិបាក ប្រសិនបើអ៊ីស្រាអែលអនុវត្តន៍ការច្របាច់បញ្ចូលតំបន់ West Bank។ ក្នុងពេលជាមួយគ្នានោះ បណ្ដារដ្ឋមន្ត្រីរបស់អ៊ីស្រាអែលកំពុងពិចារណា លើការច្របាច់បញ្ចូលតំបន់ West Bank ដើម្បីតបតទៅនឹងការដែលប្រទេសបារាំង អង់គ្លេស និងមហាអំណាចលោកខាងលិចមួយចំនួនទៀត បានទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋឯករាជ្យមួយ៕

តាម vovworld.vn