អង្គការសហប្រជាជាតិប្រកាសគ្រោះអត់ឃ្លាននៅតំបន់ហ្គាហ្សា
គំនិតផ្តួចផ្តើមចាត់ចំណាត់ថ្នាក់ដំណាក់កាលសន្តិសុខស្បៀងអាហារ (IPC) និងក្រុមអ្នកឃ្លាំមើលដែលត្រូវបានអង្គការសហប្រជាជាតិ (UN) ប្រគល់ភារកិច្ចដើម្បីព្រមានអំពីវិបត្តិដែលនឹងកើតឡើង នាថ្ងៃទី ២២ សីហា បានចេញផ្សាយរបាយការណ៍មួយដោយនិយាយថា ផ្អែកលើព័ត៌មានដែលប្រមូលបានក្នុងចន្លោះថ្ងៃទី ១ កក្កដា ដល់ថ្ងៃទី ១ សីហា មានមនុស្សប្រហែល ៥១៤,០០០នាក់ ស្មើរនឹង១/៤ នៃចំនួនប្រជាជនតំបន់ហ្គាហ្សា កំពុងទទួលរងគ្រោះអត់ឃ្លាន ហើយតួលេខនេះ ត្រុវបានព្យាករណ៍ថា នឹងកើនឡើងរហូតដល់ ៦៤១,០០០នាក់ នៅចុងខែកញ្ញាខាងមុខ។