ប្រធានាធិបតីរុស្ស៊ីលោក ពូទីន បានឲ្យដឹងថា កិច្ចព្រមព្រៀងដែលសម្រេចបានជាមួយប្រធានាធិបតីអាមេរិក នឹង "បើកផ្លូវទៅកាន់សន្តិភាពនៅអ៊ុយក្រែន" ហើយអះអាងសារជាថ្មីអំពីស្ថានភាពនៅអ៊ុយក្រែនទាក់ទងនឹងការគំរាមកំហែងជាមូលដ្ឋានដល់សន្តិសុខនៃប្រទេសទាំងពីរ។ ប្រធានាធិបតីរុស្ស៊ីបានឲ្យដឹងថា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងយូរអង្វែង ពួកគេត្រូវការលុបបំបាត់ "ឫសគល់និងមូលហេតុចម្បងទាំងអស់នៃជម្លោះ" ប៉ុន្តែក៏បានសម្តែងការយល់ព្រមជាមួយលោកប្រធានាធិបតី ដូណាល ត្រាំ ថា សន្តិសុខរបស់អ៊ុយក្រែនក៏ត្រូវការធានាផងដែរ។

leftcenterrightdel
ប្រធានាធិបតីអាមេរិកលោក ដូណាល ត្រាំ ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតីរុស្ស៊ីលោក  វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ (រូបថត៖ REUTERS)

រីឯខ្លួនវិញ ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិក និងរុស្ស៊ី "មិនបានឈានដល់លទ្ធផលចុងក្រោយ" នៅក្នុងកិច្ចប្រជុំកំពូលនោះទេ ប៉ុន្តែភាគីទាំងពីរ "ទទួលបានវឌ្ឍនភាពមួយចំនួន"៖ “បន្ទាប់ទៀត ខ្ញុំនឹងចាប់ផ្តើមហៅទូរស័ព្ទជាមួយដៃគូមួយចំនួន ដើម្បីរាយការណ៍អំពីខ្លឹមសារនៃការពិភាក្សា។ កិច្ចប្រជុំថ្ងៃនេះ បានប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធិភាពខ្លាំងណាស់ ហើយយើងបានយល់ស្របលើចំណុចជាច្រើន។ មានចំណុចតិចតួចណាស់ដែលមិនទាន់បានឯកភាពគ្នា ប៉ុន្តែមិនសំខាន់ពេក។ យើងមិនទាន់សម្រេចបានគោលដៅនោះទេ ប៉ុន្តែយើងមានឱកាសល្អដើម្បីធ្វើដូច្នេះបាន”។

ប្រធានាធិបតីទាំងពីរមិនបានលើកឡើងពីកត្តាលម្អិតណាមួយនៃកិច្ចព្រមព្រៀងឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលសាធារណៈមតិកំពុងយកចិត្តទុកដាក់នាប៉ុន្មានថ្ងៃថ្មីៗនេះ៕

តាម vovworld.vn