ថ្លែងទៅកាន់សារព័ត៌មាននាថ្ងៃទី ១៧ ខែសីហា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានសង្កត់ធ្ងន់ថា មធ្យោបាយល្អបំផុតដើម្បីបញ្ឈប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺតាមរយៈកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយ បើទោះបីជាបទឈប់បាញ់នៅតែជាផ្នែកមួយនៃការចរចាក៏ដោយ។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio (រូបថត៖ REUTERS/Jeenah Moon)

លោករដ្ឋមន្ត្រី Rubio ជឿជាក់ថា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងមួយ ភាគីទាំងអស់ត្រូវតែធ្វើសម្បទានជាក់លាក់ ហើយនោះគឺជាគន្លឹះនៃការចរចានាពេលនេះ។ យោងតាមលោករដ្ឋមន្ត្រី Rubio ការបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ប្រសិនបើភាគីនានាមិនឈានដល់កិច្ចព្រមព្រៀងសន្តិភាព នឹងត្រឹមតែពន្យាពេលការចរចាប៉ុណ្ណោះ ដោយមិនទទួលបានលទ្ធផលឡើយ។

យោងតាមផែនការ ប្រធានាធិបតីអាមេរិក លោក ដូណាល ត្រាំ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡេនស្គី និងមេដឹកនាំនៃប្រទេសអឺរ៉ុបមួយចំនួនទៀតរួមមាន៖ នាយករដ្ឋមន្ត្រីអង់គ្លេស ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីអ៊ីតាលី អធិកាបតីអាល្លឺម៉ង់ ប្រធានាធិបតីហ្វាំងឡង់ អគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង-ណាតូ និងប្រធានគណៈកម្មការអឺរ៉ុប នឹងជួបប្រជុំគ្នានៅឯសេតវិមាននៅថ្ងៃទី ១៨ ខែសីហា (ម៉ោងនៅសហរដ្ឋអាមេរិក)។ កិច្ចប្រជុំនេះ អាចក្លាយជាបុព្វបទសម្រាប់កិច្ចប្រជុំត្រីភាគីរវាងប្រធានាធិបតីអាមេរិក រុស្ស៊ី និងអ៊ុយក្រែន ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែនេះ៕

តាម vovworld.vn