EU ប្រកាសផែនការសកម្មភាពដើម្បីទ្វីប AI
ផែនការសកម្មភាពនឹងជំរុញសមត្ថភាពនវានុវត្តន៍ AI របស់សហភាពអឺរ៉ុបតាមរយៈសសរស្តម្ភសំខាន់ៗដូចជា៖ ការកសាងហេដ្ឋារចនា សម្ព័ន្ធទិន្នន័យ និងកុំព្យូទ័រ AI ខ្នាតធំ; បង្កើនការធ្វើលទ្ធកម្មទិន្នន័យធំ និងមានគុណភាពខ្ពស់; អភិវឌ្ឍក្បួនដោះស្រាយ និងជំរុញការអនុវត្ត AI នៅក្នុងវិស័យយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប។
កាលពីថ្ងៃទី ៩ ខែមេសា គណៈកម្មការអឺរ៉ុប (EC) បានប្រកាសផែនការសកម្មភាពដើម្បី "ទ្វីបបញ្ញាសិប្បនិម្មិត (AI)" សំដៅធ្វើឱ្យសហភាពអឺរ៉ុប (EU) ក្លាយជាទ្វីប ដឹកនាំពិភពលោកនៅក្នុងវិស័យ AI។ ផែនការនេះត្រូវបានឧទ្ទេសនាមដោយប្រធាន គណៈកម្មការអឺរ៉ុប (EC) លោកស្រី Usula von der Leyen ក្នុងកិច្ចប្រជុំកំពូលអំពីសកម្មភាពបញ្ញាសិប្បនិម្មិត (AI) ក្នុងខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីផ្លាស់ប្ដូរឧស្សាហកម្មប្រពៃណីដ៏ខ្លាំងរបស់អឺរ៉ុបទៅជាកម្លាំងចលករនៃនវានុវត្តន៍និងការបង្កើនល្បឿនរបស់ AI។
យោងតាមប្រធាន EC ការប្រណាំងដណ្ដើមឋានៈនាំមុខគេក្នុងវិស័យ AI នៅតែកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំងក្លា។ ផែនការសកម្មភាពនឹងជំរុញសមត្ថភាពនវានុវត្តន៍ AI របស់សហភាពអឺរ៉ុបតាមរយៈសសរស្តម្ភសំខាន់ៗដូចជា៖ ការកសាងហេដ្ឋារចនា សម្ព័ន្ធទិន្នន័យ និងកុំព្យូទ័រ AI ខ្នាតធំ; បង្កើនការធ្វើលទ្ធកម្មទិន្នន័យធំ និងមានគុណភាពខ្ពស់; អភិវឌ្ឍក្បួនដោះស្រាយ និងជំរុញការអនុវត្ត AI នៅក្នុងវិស័យយុទ្ធសាស្ត្ររបស់សហភាពអឺរ៉ុប។ល៕
តាម vovworld.vn