ប្រឈមមុខនឹងការលំបាក និងបញ្ហាប្រឈមជាច្រើននៅក្នុងទឹកដីប្រទេសមិត្ត នាយទាហាន និងពលទាហាននៃក្រុម K73 នៅតែរក្សាបាននូវស្មារតីមោះមុត និងការប្តេជ្ញាចិត្តអនុវត្តតាមសីលធ៌ម “ផឹកទឹកឱ្យនឹកដល់ប្រភព ជ្រកម្លប់ឱ្យនឹកដល់អ្នកដាំ” ក្នុងដំណើរធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតិយុទ្ធជន។

មិនខ្វល់ភ្លៀងជោគជាំ មិនថាក្រោមកំដៅព្រះអាទិត្យ និងវាលមីនទេ...

នៅខេត្ត ប៉ៃលិន និងបាត់ដំបង អាកាសធាតុក្នុងខែមីនា និងខែមេសា ឆ្នាំ២០២៥ ក្តៅហាក់ដូចហាលក្រោមភ្លើង ធ្វើឱ្យស្មៅស្ងួត ដើមឈើក្រៀមស្វិត ហើយប្រភពទឹកក៏រីងស្ងួតអស់ដែរ។ វត្តមួយក្នុងភូមិផ្លូវមាស ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ជាទីបោះទីតាំងបស់ក្រុមលេខ ២ ចំណុះក្រុម K73 ដែលនៅឆ្ងាយពីទីកណ្តាលនៃតំបន់ប្រជុំជន។ កម្មាភិបាល យុទ្ធជន ចង់ទិញទឹកផឹក ត្រូវតែធ្វើដំណើរជាង ២០ គីឡូម៉ែត្រ រីឯទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃគឺយកពីអូរមកស្តុកទុកក្នុងធុងធំដោយរង់ចាំមួយ ឬ ពីរថ្ងៃទើបប្រើប្រាស់បាន។ ដូចជាស្គាល់នឹងការលំបាក និងកង្វះខាតដោយបានឆ្លងកាត់រយៈពេលដ៏យូរក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត បានជានាយទាហាន និងពលទាហានមិនត្អូញត្អែរមួយម៉ាត់ទេ ថែមទាំងតែងតែលើកទឹកចិត្តគ្នាទៅវិញទៅមកឱ្យជម្នះការលំបាកទៀតផង។

លោកវរសេនីយ៍ឯកបំរុង Tran Hung Cuong ប្រធាននយោបាយនៃក្រុម K73 មានប្រសាសន៍ថា “នៅក្នុងខេត្តបាត់ដំបង ក្រុមការងារត្រូវតែស្វែងរកអដ្ឋិធាតុរបស់យុទ្ធជនពលីនៅលើតំបន់ផ្ទៃដីដ៏ធំទូលាយ ព័ត៌មានបឋមដែលផ្តល់ដោយភាគីមិត្តគឺថាទីតាំងវានៅឆ្ងាយដាច់ពីគ្នា ដូចជាក្នុងព្រៃឈើ វាលស្រែ និងផ្ទះ បង្ខំឱ្យក្រុមការងារត្រូវតែធ្វើដំណើរផ្លូវឆ្ងាយប្រហែលពី ៤០ ទៅ ៥០ គីឡូម៉ែត្រ ហើយចំណាយពេលជាច្រើនថ្ងៃពី ១៥ រហូតដល់ ២០ ថ្ងៃដើម្បីធ្វើការស្វែងរក ហើយការងារនេះពិតជាលំបាកយ៉ាងខ្លាំងណាស់”។

នៅខេត្តប៉ៃលិន ការលំបាក និងបញ្ហាប្រឈមកាន់តែស្មុគស្មាញជាង។ អាកាសធាតុនៅទីនេះមានសភាពពិបាកទ្រាំណាស់ ហើយតំបន់នោះនៅសេសសល់នូវគ្រាប់មីនពីសង្គ្រាមដែលមិនទាន់ត្រូវបានបោសសម្អាតអស់ទេ។ ប្រសិនបើមានការធ្វេសប្រហែសនៅពេលស្វែងរក ទំនងជាជួបប្រទះនឹងគ្រោះថ្នាក់ និងហានិភ័យជាមិនខាន។

leftcenterrightdel
ថ្នាក់ដឹកនាំគណៈបញ្ជាការលេខ ៥១៥ ខេត្ត Long An ជូនអំណោយ និងលើកទឹកចិត្តដល់នាយទាហាន និងពលទាហាននៃក្រុម K៧៣

ការលើកទឹកចិត្តទាន់ពេលវេលា

ដើម្បីផ្តល់កម្លាំងចិត្តបន្ថែមទៀតដល់យោធិននៃក្រុម K73 ក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា គណៈបញ្ជាការលេខ ៥១៥ ខេត្ត Long An បានចុះពិនិត្យដោយផ្ទាល់ និងលើកទឹកចិត្តដល់អង្គភាពក្នុងខេត្តទាំងពីរគឺខេត្តបាត់ដំបង និងប៉ៃលិន។ នៅពេលចុះដល់កន្លែងរស់នៅ និងធ្វើការរបស់អង្គភាពនីមួយៗ យើងខ្ញុំបានឃើញផ្ទាល់ការរស់នៅយ៉ាងស្អាតបាត មានសណ្តាប់ធ្នាប់របស់នាយទាហាន និងទាហាន។ ទោះបីស្នាក់នៅក្នុងវត្តជាបណ្តោះអាសន្នក៏ដោយ ក៏ក្រុម K73 នៅតែរក្សារបប និងសណ្តាប់ធ្នាប់យ៉ាងម៉ឺងម៉ាត់ រៀបចំយ៉ាងស្អាតស្អំ ដូចនៅក្នុងបន្ទាយអង្គភាពដែរ។

ក្រុមការងារលេខ ១ ដែលឈរជើងនៅតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន ត្រូវបានភាគីមិត្តឱ្យខ្ចីដីដើម្បីបង្កបង្កើនផលដំណាំឆ្លើយតបនឹងតម្រូវការបន្លែស្រស់ក្នុងរយៈពេលជាច្រើនខែបំពេញបេសកកម្ម។ លោកវរសេនីយ៍ត្រី Le Minh Hoi ជំនួយការគោលនយោបាយក្រុម K73 បានមានប្រសាសន៍ថា “អាកាសធាតុក្តៅ ដូច្នេះហើយដើម្បីមានប្រភពទឹកសម្រាប់ស្រោចស្រពសួនបន្លែ យើងត្រូវតែយកទឹកបន្ទាប់ពីការប្រើប្រាស់ និងជីវភាពប្រចាំថ្ងៃដើម្បីប្រមូលក្នុងរន្ធមួយដែលគ្របដោយក្រណាត់សម្រាប់ស្តុកទុក។

ដោយបានឃើញពីការលំបាករបស់ក្រុម K73 អំណោយពីស្រុកកំណើតដែលបានស្ថាប័ន អង្គភាពនានាខេត្ត Long An ផ្ញើជូនមកសុទ្ធជា ទឹកត្រី កាហ្វេ... ជាការលើកទឹកចិត្តដ៏មានតម្លៃសម្រាប់ក្រុម K73 សម្របសម្រួលជាមួយក្រុមការងារចម្រុះខេត្តប៉ៃលិន និងខេត្តបាត់ដំបង ក្នុងការអនុវត្តការងារចលនាមហាជន ពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មានអំពីទីតាំងបូជា និងកន្លែងបញ្ចុះសពកងទ័ពវៀតណាម។ គណៈបញ្ជាការលេខ ៥១៥ បានឧបត្ថម្ភថវិកាភ្លាមៗ ដើម្បីទិញធុងទឹក និងឧបត្ថម្ភស្បៀងអាហារបន្ថែមដល់នាយទាហាន និងពលទាហាននៃក្រុម K73។ លោក Pham Tan Hoa អនុប្រធានគណៈបញ្ជាការលេខ ៥១៥ ខេត្ត Long An បានចែករំលែកដោយក្តីរំភើបចិត្តថា៖ “ជីវភាពរស់នៅរបស់នាយទាហាន និងពលទាហាននៃក្រុម K73 ជួបការលំបាកខ្លាំងណាស់ ប៉ុន្តែពួកគេតែងតែខិតខំ រួបរួមគ្នា និងប្តេជ្ញាចិត្តបំពេញភារកិច្ចរបស់ខ្លួន។ សក្ខីភាពដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនោះគឺ ការប្រមូលបានអដ្ឋិធាតុចំនួន ២៤ នៃយុទ្ធជនពលីក្នុងរយៈពេលជិត ២ ខែ ប៉ុណ្ណោះ។ ថ្វីត្បិតតែចំនួននេះមិនទាន់ច្រើនក្តី ប៉ុន្តែប្រឈមមុខនឹងការលំបាក បញ្ហាប្រឈមរាប់មិនអស់ទាំងនោះ លទ្ធផលទាំងនេះពិតជាគួរឱ្យមោទនភាពណាស់៕

បកប្រែដោយ Minh Trung