មុននោះ ប្រទេសទាំងពីរនឹងបើកកិច្ចប្រជុំកម្រិតអ្នកជំនាញមួយនៅថ្ងៃទី ២៣ ខែមេសា នៅប្រទេសអូម៉ង់ ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។

ការចរចាជុំទីពីររវាងអ៊ីរ៉ង់ និងអាមេរិក បានប្រព្រឹត្តិទៅកាលពីថ្ងៃទី ១៩ ខែមេសា នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi ការចរចាជុំទី២ រវាងភាគីទាំងពីរមានប្រសិទ្ធភាព និងនាំមកនូវវឌ្ឍនភាពដល់ដំណើរការចរចានុយក្លេអ៊ែរ។ លោកក៏បានឲ្យដឹងថា ក្នុងការពិភាក្សានៅទីក្រុងរ៉ូម ភាគីអាមេរិកបានលើកឡើងពីបញ្ហានុយក្លេអ៊ែរតែប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ កាសែត Washington Post បានដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានឲ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រានូវវឌ្ឍនភាពល្អណាស់ បន្ទាប់ពីកិច្ចចរចាជុំទីពីរជាមួយអ៊ីរ៉ង់នៅទីក្រុងរ៉ូម៕

តាម vovworld.vn