leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍​ក្នុង​ពិធី

ក្នុងសុន្ទរកថាអបអរសាទរ លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានអះអាងនូវអត្ថន័យដ៏ធំធេងនៃជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមាសម្រាប់ពិភពលោក និងវៀតណាម។ ជ័យជំនះនេះបានលើកទឹកចិត្តប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញ ដណ្តើម​បាន​ជ័យ​ជំនះក្នុង​បដិវត្តខែសីហា ឆ្នាំ១៩៤៥ និងចាប់បដិសន្ធិសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥។ វៀតណាមតែងតែដឹងគុណ និងចងចាំជានិច្ចនូវជំនួយដ៏ធំធេងរបស់រដ្ឋ និងប្រជាជននៃសហភាពសូវៀត សហព័ន្ធរុស្ស៊ី ក្នុងការតស៊ូការពារមាតុភូមិ និង​ការកសាង​ និង​អភិវឌ្ឍ​ប្រទេសជាតិ​។  លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជន និងអ្នកជំនាញសូវៀត ដែលបានប្រយុទ្ធ លះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីឯករាជ្យជាតិ និងបូរណភាពទឹកដី នៃប្រទេសវៀតណាម។

លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយសហព័ន្ធរុស្ស៊ី ដែលចាត់ទុកថានេះជាទ្រព្យរួមមិនអាចកាត់ថ្លៃបានរបស់ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងរុស្ស៊ី។ ដោយឈរលើមូលដ្ឋាននោះ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយរុស្ស៊ី ត្រូវបានពង្រឹង និងអភិវឌ្ឍកាន់តែខ្លាំងឡើងលើវិស័យសំខាន់ៗជាច្រើនដូចជា សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ ថាមពល ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន និងប្រជា​ជន​។

leftcenterrightdel
លោក Gennady Stepanovich Bezdetko​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម មានប្រសាសន៍​ក្នុង​ពិធី
leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី និងលោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូត ជាមួយប្រតិភូទាំងឡាយ

លោក Gennady Stepanovich Bezdetko​ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម បានសម្តែងការគោរព​​​ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់លោក To Lan អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ព្រមទាំងការចូលរួមរបស់គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមក្នុងពិធីដង្ហែក្បួនព្យុហយាត្រាអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមការពារជាតិដ៏មហិមានៅសហព័ន្ធរុស្ស៊ីដែលនឹងប្រព្រឹត្ត​​ទៅនាថ្ងៃទី៩ ឧសភា ខាងមុខនេះ។ ដំណើរទស្សនកិច្ចនេះរួមចំណែកនាំទំនាក់ទំនងមិត្តភាពយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាម និងរុស្ស៊ី ឡើងដល់កម្រិតកម្ពស់ថ្មី៕

បកប្រែដោយ Thanh Cong