មុននោះ កាលពីថ្ងៃទី២ ខែមេសា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសដំឡើងពន្ធទៅមកលើការនាំចូលពីគ្រប់ប្រទេស និងតំបន់ដែនដីជុំវិញពិភពលោក។ គោលនយោបាយពន្ធថ្មីនេះបានប្រឈមមុខនឹងប្រតិកម្មពីដៃគូពាណិជ្ជកម្មជាច្រើនរបស់អាមេរិក ហើយត្រូវបានចាត់ទុកថា នឹងបង្កើនហានិភ័យនៃជម្លោះពាណិជ្ជកម្មពិភពលោក។

leftcenterrightdel
សេតវិមាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក (រូបថត៖ vnanet.vn)

នៅក្នុងអន្ថបទមួយនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី ៨ ខែមេសា លោកប្រធានាធិបតី Trump បានចែករំលែកវីដេអូមួយដែលត្រូវបានចាត់ទុកថា បានបង្ហាញ់ពីបំណងចង់ជិះឥទ្ធិផលយ៉ាងខ្លាំងសល់ទីផ្សារភាគហ៊ុន ដើម្បីបង្ខំឱ្យធនាគារកណ្តាលអាមេរិក (Fed) កាត់បន្ថយអត្រាការប្រាក់។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍ជាមួយ ABC News នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិអាមេរិក លោក Kevin Hassett បានបដិសេធថា គោលនយោបាយពន្ធថ្មី គឺជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតី Trump ក្នុងការដាក់សម្ពាធដោយប្រយោលដល់ Fed ឱ្យបន្ថយអត្រាការប្រាក់។

អ្នកជំនាញរបស់ JPMorgan បានព្យាករណ៍ថា ផលប៉ះពាល់នៃអត្រាពន្ធថ្មីអាចកាត់បន្ថយ GDP របស់អាមេរិកនៅឆ្នាំនេះចំនួន ០.៣% បើធៀបនឹងការព្យាករណ៍ពីមុន ១.៣% ខណៈដែលអត្រាគ្មានការងារធ្វើអាចកើនឡើងពី ៤.២% ទៅ ៥.៣%។

អត្រាពន្ធមូលដ្ឋាន ១០% លើដៃគូពាណិជ្ជកម្មភាគច្រើនបានចាប់ផ្តើមអនុវត្តដោយមន្ត្រីគយអាមេរិកនៅអាកាសយានដ្ឋាន កំពង់ផែសមុទ្រ និងឃ្លាំងជាប់ពន្ធកាលពីថ្ងៃទី ៥ ខែមេសា។ ប្រទេសដំបូងដែលរងផលប៉ះពាល់ដោយអត្រាពន្ធនេះរួមមាន អូស្ត្រាលី ចក្រភពអង់គ្លេស ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី និងអារ៉ាប៊ីសាអូឌីត៕

តាម vovworld.vn