កងទ័ពប្រជាជនវៀតណាមចូលរួមក្នុងការយកឈ្នះលើផលវិបាកនៃការរញ្ជួយដីនៅមីយ៉ាន់ម៉ា
បញ្ចប់ការស្វែងរកនៅមន្ទីរពេទ្យ Ottara Thiri ត្រៀមខ្លួនសម្រាប់បេសកកម្មបន្ទាប់
កប.អនឡាញ - បន្តសកម្មភាពសង្គ្រោះគ្រោះរញ្ជួយដីនៅរដ្ឋធានី Naypyidaw នៃប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី ៥ មេសា ក្រុមបេសកកម្មនៃកងទ័ព ប្រជាជនវៀតណាមបានរៀបចំក្រុមចំនួនពីរធ្វើការស្វែងរកនៅមន្ទីរពេទ្យឯកជន Ottara Thiri។ លើសពីនេះ ក្រុមបេសកកម្មក៏បានបញ្ជូនក្រុមមួយទៀតទៅសម្របសម្រួលជាមួយកងកម្លាំងជួយសង្គ្រោះនៃប្រទេសមីយ៉ាន់ម៉ា និងអារ៉ាប់រួម (UAE) ដើម្បីស្វែងរកជនរងគ្រោះដែលកប់ក្រោមគំនរបែកបាក់នៅក្នុងមន្ទីរពេទ្យ។