លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអបអរសាទរជាថ្មីម្តងទៀតចំពោះគណបក្សពលករ និងលោក Anthony Albanese នាយករដ្ឋមន្ត្រី ហើយសង្កត់ធ្ងន់ថា ជ័យជំនះនេះបង្ហាញពីទំនុកចិត្តរបស់ប្រជាជនអូស្ត្រាលីលើការដឹកនាំ និងសមត្ថភាពដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពរបស់គណបក្សពលករ និងលោក Anthony Albanese នាយករដ្ឋមន្ត្រី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗនេះ រួមទាំងការរួមចំណែក និងតួនាទីដ៏សំខាន់របស់ លោក Anthony Albanese នាយករដ្ឋមន្ត្រីផ្ទាល់ផងដែរ​។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ស្នើរដ្ឋាភិបាលអូស្ត្រាលីបន្តផ្តល់ធនធាន ការយកចិត្តទុកដាក់ និងអាទិភាពខ្ពស់ដល់តំបន់អាស៊ីអាគ្នេយ៍ រួមទាំងវៀតណាមផងដែរ។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានជួបសន្ទនាតាមទូរស័ព្ទជាមួយ លោក Anthony Albanese នាយករដ្ឋមន្ត្រីអូស្ត្រាលី

ពិភាក្សាលើវិស័យសំខាន់ៗមួយចំនួននៃកិច្ចសហប្រតិបត្តិការដូចជា៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ODA ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មថាមពល លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានចែករំលែកថា វៀតណាមវាយតំលៃខ្ពស់ចំពោះយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី ហើយជឿជាក់ថា ជាមួយនឹងការអនុវត្តន៍យុទ្ធសាស្ត្រនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលី និងវៀតណាមនឹងអភិវឌ្ឍកាន់តែខ្លាំងក្លាថែមទៀត។ ទន្ទឹមនឹងនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យប្រទេសទាំងពីរលើកកំពស់ក្របខណ្ឌពាណិជ្ជកម្មពហុភាគី ដែលប្រទេសទាំងពីរជាសមាជិក ដើម្បីជំនះរាល់បញ្ហាប្រឈមរួម។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចពិភាក្សាជាមួយអូស្ត្រាលីអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីប្រទេសទាំងពីរឆាប់សម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីសង្ឃឹមថា រដ្ឋាភិបាលអូស្ត្រាលីបន្តយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍វៀតណាមក្នុងប្រទេសសាមី។

លោក Anthony Albanese នាយករដ្ឋមន្ត្រី បានសម្តែងនូវការគោរពចំពោះការអបអរសាទរយ៉ាងកក់ក្តៅរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងមានបំណងចង់បន្តជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលខាងមុខ។ លោក Anthony Albanese នាយករដ្ឋមន្ត្រី បានចែករំលែកការកោតសរសើរចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការប្រែក្លាយវៀតណាមយ៉ាងឆាប់រហ័សទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេមួយក្នុងតំបន់។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មបច្ចុប្បន្ន លោក Anthony Albanese នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ចាំបាច់ត្រូវបន្តការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរី បើកចំហ និងជំរុញការបើកទីផ្សារសម្រាប់ទំនិញ និងសេវាកម្មរបស់គ្នាទៅវិញទៅមក។

ក្នុងឱកាសនេះ លោក Anthony Albanese នាយករដ្ឋមន្ត្រីបានអះអាងថា អគ្គទេសាភិបាល និងថ្នាក់ដឹកនាំអូស្ត្រាលីមានបំណងចង់អញ្ជើញទៅបំពេញទស្សនកិច្ចនៅវៀតណាមក្នុងពេលឆាប់ៗ ហើយនិងបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូនៅគ្រប់បណ្តាញ និងគ្រប់កម្រិត ជាពិសេសកិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាងនាយករដ្ឋមន្ត្រីទាំងពីរ៕

បកប្រែដោយ Duy Hoan