ខិតខំជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិក
លោក Kassym-Jomart Tokayev ប្រធានាធិបតីបានសង្កត់ធ្ងន់ថា នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនៅកាហ្សាក់ស្ថាន ចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៩២។ លោកអះអាងថា កាហ្សាក់ស្ថានយកចិត្តទុកដាក់ដល់ចំណងមិត្តភាពជាប្រពៃណីល្អរវាងប្រទេសទាំងពីរ ហើយវៀតណាមជាដៃគូសំខាន់ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
    |
 |
លោក To Lam អគ្គលេខាបក្ស និងលោក Kassym-Jomart Tokayev ប្រធានាធិបតីកាហ្សាក់ស្ថាន ត្រួតពលក្នុងពិធីបដិសណ្ឋារកិច្ច (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់ និងផ្តល់អាទិភាពចំពោះទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តប្រពៃណី ក្នុងនោះមានកាហ្សាក់ស្ថាន។ លោក To Lam អគ្គលេខាបក្ស បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលប្រទេស និងប្រជាជនកាហ្សាក់ស្ថានសម្រេចបានក្នុងការរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយជឿជាក់ថាកាហ្សាក់ស្ថាននឹងបន្តសម្រេចបាននូវគោលដៅអភិវឌ្ឍន៍របស់ខ្លួនប្រកបដោយជោគជ័យ។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដោយឥតឈប់ឈរនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងកាហ្សាក់ស្ថានក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក។ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ការបង្កើតក្របខណ្ឌថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគី នឹងរួមចំណែករឹតបន្តឹងថែមទៀតនូវការតភ្ជាប់ចំនួនប្រាំរវាងប្រទេសទាំងពីរ រួមមាន៖ ការតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការតភ្ជាប់សេដ្ឋកិច្ច ការតភ្ជាប់គោលនយោបាយ ការតភ្ជាប់ចរាចរណ៍ និងការតភ្ជាប់អន្តរតំបន់។
លោក To Lam អគ្គលេខាបក្ស និងលោក Kassym-Jomart Tokayev ប្រធានាធិបតី បានឯកភាពបន្តពង្រឹងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ តាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ តាមរយៈគ្រប់បណ្តាញ និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ដើម្បីពង្រឹងមូលដ្ឋាននយោបាយ និងសង្គមឲ្យរឹងមាំ និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ និងបច្ចេកវិទ្យាយោធា។ ភាគីទាំងពីរបានឯកភាពលើកកំពស់ប្រសិទ្ធភាពនៃគណៈកម្មការអន្តររដ្ឋាភិបាលវៀតណាម-កាហ្សាក់ស្ថានស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកទេស អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការសកម្មភាពរួម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មដំណាក់កាល ២០២៣-២០២៥ ឆ្ពោះទៅឆ្នាំ ២០៣០ និងខិតខំជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគសម្រេចបាន ៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០។
    |
 |
ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ vnanet.vn) |
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះសក្ដានុពលនៃកិច្ចសហប្រតិបត្តិការលើវិស័យថាមពល-រ៉ែ ការដឹកជញ្ជូន- logistics ហិរញ្ញវត្ថុ ទេសចរណ៍ ការអប់រំ-បណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ហើយអះអាងថា ទាំងនេះនឹងក្លាយជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ព្រមទាំងជាវិស័យសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានកោតសរសើរចំពោះកិច្ចសហការ និងការគាំទ្រគ្នាទៅវិញទៅមករបស់ប្រទេសទាំងពីរនៅវេទិកាពហុភាគី ហើយអះអាងថា វៀតណាមត្រៀមខ្លួនជាស្ពានសម្រាប់កាហ្សាក់ស្ថានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ និងកាហ្សាក់ស្ថាននឹងក្លាយជាស្ពានសម្រាប់វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីកណ្តាល។
អំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលភាគីទាំងពីមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានសង្កត់ធ្ងន់លើការដោះស្រាយការខ្វែងគំនិតដោយសន្តិវិធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ គាំទ្រគោលជំហររបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
បន្ទាប់ពីកិច្ចពិភាក្សា លោក Kassym-Jomart Tokayev បានជូនគ្រឿងឥស្សរិយយសមិត្តភាព Dostyk ថ្នាក់ទី១ ជូនលោក To Lam អគ្គលេខាបក្ស។ ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើវិស័យយុត្តិធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ថាមពល អាកាសចរណ៍ វប្បធម៌ កីឡា និងសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ភាគីទាំងពីរបានអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - កាហ្សាក់ស្ថាន។
* នាព្រឹកថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចូលរួមកិច្ចប្រជុំតុមូលធុរកិច្ចវៀតណាម-កាហ្សាក់ស្ថានរួម ដែលរៀបចំដោយក្រសួងហិរញ្ញវត្ថុវៀតណាម ក្រសួងការបរទេសកាហ្សាក់ស្ថាន និងស្ថានទូតវៀតណាមប្រចាំនៅកាហ្សាក់ស្ថាន។
បង្កើតកម្លាំងចលករថ្មីដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍រួម
នារសៀលថ្ងៃទី៦ ខែឧសភា លោក To Lam អគ្គលេខាបក្ស បានជួបសវនាការជាមួយលោក Olzhas Bektenov នាយករដ្ឋមន្ត្រីកាហ្សាក់ស្ថាន។
លោក Olzhas Bektenov នាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមជាដៃគូសំខាន់ និងគួរឲ្យទុកចិត្តរបស់កាហ្សាក់ស្ថាននៅអាស៊ីអាគ្នេយ៍។ លោកបានសម្តែងនូវទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះ និងការប្រកាសអំពីការដំឡើងទំនាក់ទំនងក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងទ្វេភាគី ហើយនឹងបង្កើតកម្លាំងចលករថ្មីដើម្បីជម្រុញទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។
    |
 |
លោក To Lam អគ្គលេខាបក្ស ជួបជាមួយលោក Olzhas Bektenov នាយករដ្ឋមន្រ្តីកាហ្សាក់ស្ថាន (រូបថត៖ vnanet.vn) |
លោក To Lam អគ្គលេខាបក្ស បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីល្អជាមួយកាហ្សាក់ស្ថាន ហើយជូនដំណឹងអំពីលទ្ធផលល្អនៃកិច្ចពិភាក្សាជាមួយលោក Kassym-Jomart Tokaev ប្រធានាធិបតី។
ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងជំនួបគ្រប់លំដាប់ថ្នាក់ ពង្រឹងតួនាទីសម្របសម្រួលនៃក្រសួងការបរទេសរបស់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី លើកកម្ពស់តួនាទីជាស្ពានសម្រាប់កិច្ចសហការ និងការជួយគាំទ្រសម្រាប់ក្រសួង ស្ថាប័ន និងមូលដ្ឋានក្នុងការបង្កើតទំនាក់ទំនងសហប្រតិបត្តិការ ព្រមទាំង បន្តសហការយ៉ាងជិតស្និទ្ធនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ដែលប្រទេសទាំងពីរជាសមាជិក។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរបានបានចាត់ទុកថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់ ជាពិសេសលើវិស័យដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា ដូចជា ឧស្សាហកម្ម ថាមពល វិទ្យាសាស្ត្រ បច្ចេកវិទ្យាព័ត៌មាន ទេសចរណ៍ និងការដឹកជញ្ជូន ហើយឯកភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ដូចជាការដឹកជញ្ជូន ថាមពល-ប្រេង និងឧស្ម័ន កសិកម្ម និងការអប់រំ ពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យាសាស្ត្រ-បច្ចេកទេស ជំរុញការបង្កើតការិយាល័យតំណាងពាណិជ្ជកម្មវៀតណាមប្រចាំនៅកាហ្សាក់ស្ថាន និងក្រុមប្រឹក្សាធុរកិច្ចវៀតណាម-កាហ្សាក់ស្ថាន។ល។
* នារសៀលថ្ងៃទី៦ ខែឧសភា លោក To Lam អគ្គលេខាបក្ស បានជួបជាមួយលោក Yerlan Koshanov ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន និងជាប្រធានគណបក្ស Amanat ដែលកំពុងកាន់អំណាច។
    |
 |
លោក To Lam អគ្គលេខាបក្ស ជួបជាមួយលោក Yerlan Koshanov ប្រធានសភាជាន់ទាបកាហ្សាក់ស្ថាន និងជាប្រធានគណបក្ស Amanat ដែលកំពុងកាន់អំណាច |
ភាគីទាំងពីរបានឯកភាពជំរុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្ស Amanat រវាងរដ្ឋសភាវៀតណាម និងសភាជាន់ទាបកាហ្សាក់ស្ថាននិយាយដោយឡែក និងរវាងប្រទេសទាំងពីរនិយាយរួម តាមរយៈការពង្រឹងកិច្ចសន្ទនានយោបាយ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់ ស្របតាមក្របខ័ណ្ឌនៃទំនាក់ទំនងថ្មី។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃបក្សទាំងពីរ កិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលកម្មាភិបាល គោលនយោបាយអភិវឌ្ឍន៍ កសាងបក្ស និងបង្កើនការផ្លាស់ប្តូរយុវជន ដើម្បីបន្តពង្រីកប្រពៃណីទំនាក់ទំនងមិត្តភាព បង្កើនសការតភ្ជាប់រវាងមូលដ្ឋាននានា។ ចំពោះកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានឯកភាពផ្លាស់ប្តូរគណៈប្រតិភូរវាងគណៈកម្មាធិការជំនាញ និងរវាងក្រុមសមាជិកសភាមិត្តភាព ផ្លាស់ប្តូរបទពិសោធន៍ក្នុងការត្រួតពិនិត្យផ្នែកច្បាប់ ហើយស្ថាប័ននីតិប្បញ្ញត្តិគាំទ្រ និងជំរុញការអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរ បន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគី៕
បកប្រែដោយ Thuy Anh