leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូប​ថត៖​ vnanet.vn)

យោងតាមលោក Nguyen Chi Dung នេះគឺជាភារកិច្ចការបរទេសដ៏សំខាន់របស់បក្ស និងរដ្ឋ ដោយ​អះអាងនូវតួនាទី និងកិត្យានុភាពរបស់វៀតណាមនៅលើឆាកអន្តរជាតិ ព្រមទាំង​អះអាងនូវលទ្ធផលក្នុងរយៈពេល ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មីរបស់ប្រទេសវៀតណាម បង្កើតកម្លាំងចលករថ្មីសម្រាប់ខេត្ត Kien Giang។ តាមរយៈកិច្ចប្រជុំ APEC ទីក្រុង Kien Giang ត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំង រួម​ចំណែក​ជម្រុញឲ្យ Phu Quoc មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងនិរន្តរភាព។

leftcenterrightdel
លោក Nguyen Chi Dung  ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ក្នុងកិច្ចប្រជុំ (រូប​ថត៖​ vnanet.vn)

ដោយសង្កត់ធ្ងន់លើភាពបន្ទាន់ និងភាពចាំបាច់ក្នុងការអនុវត្តគម្រោងនានា លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការងារដែលការិយាល័យនយោបាយ និងគណៈប្រចាំការរបស់រដ្ឋាភិបាលប្រគល់ជូននោះនៅសល់ពេលមិនច្រើនទេ ប្រហែល ២០ ខែនោះទេ ទាំងអាកាសយានដ្ឋាន មជ្ឈមណ្ឌលសន្និសីទ (ប្រសិនបើសាងសង់ថ្មី) គម្រោងតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធសម្រាប់ការបម្រើ APEC នោះ ត្រូវតែបញ្ចប់មុនពេលប្រព្រឹត្តទៅកិច្ចប្រជុំដើម្បីដាក់ដំណើរការសាកល្បងជាមុនសិន។

លោកឧបនាយករដ្ឋមន្ត្រីទទួលស្គាល់ថា ខេត្ត Kien Giang មានភាពសកម្មក្នុងការអនុវត្តភារកិច្ចនាពេលថ្មីៗនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងសកម្មរបស់ក្រសួង ស្ថាប័ននានាក្នុងការអនុវត្តគោលនយោបាយរបស់ការិយាល័យនយោបាយ និងរដ្ឋាភិបាល៕

បកប្រែដោយ Duy Hoan