leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងលោកជំទាវ (រូបថត៖ vovworld.vn)

នាថ្ងៃទី ០២ ខែឧសភា ក្រសួងការបរទេសវៀតណាម បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា៖ តបតាមសេចក្តីអញ្ជើញរបស់លោក Kassym-Jormat Tokaev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន លោក Ilham Aliyev ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក Vladimir Putin ប្រធានាធិបតីនៃសហព័ន្ធរុស្ស៊ី និងលោក Aleksandr Lukashenko ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម និងលោកជំទាវ រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមនឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋកាហ្សាក់ស្ថាន សាធារណរដ្ឋអាស៊ែបៃហ្សង់ បំពេញទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមខួបលើកទី ៨០ នៃទិវាជ័យជំនះក្នុងសង្គ្រាមស្នេហាជាតិដ៏មហិមា (១៩៤៥-២០២៥) និងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស។ ដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម បានធ្វើឡើងចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ១២ ខែឧសភា៕

តាម vovworld.vn