leftcenterrightdel
លោកស្រី Nguyen Minh Hang អញ្ជើញ​ចូលរួមវេទិកា 

លោក Mathias Cormann អគ្គលេខាបក្ស OECD បានលើកឡើងពីតួនាទីដ៏សំខាន់កាន់តែខ្លាំងឡើងរបស់អាស៊ីអាគ្នេយ៍ក្នុងសេដ្ឋកិច្ចពិភពលោក និងស្ថាបត្យកម្មក្នុងតំបន់។ លោកបានសង្កត់ធ្ងន់លើវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃភាពជាដៃគូអាស៊ីអាគ្នេយ៍ - OECD ក្នុងរយៈពេលថ្មីៗនេះ។

លោក Maris Sangiampongsa រដ្ឋមន្ត្រីការបរទេសថៃ បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគី ដោយសង្កត់ធ្ងន់ថា ប្រទេសថៃយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការជាមួយ OECD និងកំពុងអនុវត្តយ៉ាងសកម្មនូវផែនទីបង្ហាញផ្លូវដើម្បីចូលរួមជាមួយ OECD ។

leftcenterrightdel
លោកស្រី Nguyen Minh Hang ថ្លែង​ក្នុង​វេទិកា

ចំណែកលោកស្រី Nguyen Minh Hang បានចែករំលែកការវាយតម្លៃលើបរិបទអន្តរជាតិ និងតំបន់ដែលមានការប្រែប្រួល និងមិនប្រាកដប្រជា ដែលជះឥទ្ធិពលលើគ្រប់ទិដ្ឋភាព និងជ្រាលជ្រៅលើពហុភាគីនិយម សកលភាវូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេស ហើយ​បានសង្កត់ធ្ងន់ថា ភាពជាដៃគូអាស៊ីអាគ្នេយ៍ - OECD សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកដល់ដំណើរការកំណែទម្រង់សេដ្ឋកិច្ច សមាហរណកម្មតំបន់ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។

leftcenterrightdel
លោកស្រី Nguyen Minh Hang មានជំនួបទ្វេភាគីជាមួយ លោក Mathias Cormann អគ្គលេខាធិការ OECD

leftcenterrightdel
លោកស្រី Robyn Mudie ជំនួយការលោកស្រី Robyn Mudie អនុរដ្ឋមន្ត្រីទី១ ក្រសួងការបរទេស និងពាណិជ្ជកម្មបរទេសអូស្ត្រាលី

ក្នុងឱកាសនេះ លោកស្រី Nguyen Minh Hang មានជំនួបទ្វេភាគីជាមួយ លោក Mathias Cormann អគ្គលេខាធិការ OECD លោកស្រី Robyn Mudie ជំនួយការលោកស្រី Robyn Mudie អនុរដ្ឋមន្ត្រីទី១ ក្រសួងការបរទេស និងពាណិជ្ជកម្មបរទេសអូស្ត្រាលី និងលោក Jun Shimmi ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍ជប៉ុនប្រចាំ OECD ។

បកប្រែដោយ Duy Hoan