គណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ប្រធានរដ្ឋឡាវ រដ្ឋាភិបាល រដ្ឋសភា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសជាតិ បានរួមគ្នាផ្ញើសារទូរលេខអបអរសាទរ ជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមប្រធានរដ្ឋវៀតណាម រដ្ឋាភិបាល រដ្ឋសភា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

leftcenterrightdel
ថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងភ្ញៀវអន្តរជាតិ ចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥)  (រូបថត៖ vnanet.vn)

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះលោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើលិខិតអបអរសាទរជូនចំពោះលោក  Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម។ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញផ្ញើលិខិតអបអរសាទរជូនចំពោះលោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម។

លោកស្រី Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានផ្ញើសារទូរលេខអបអរសាទរជូនចំពោះលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។

គណបក្សកុម្មុយនិស្តឥណ្ឌាបានផ្ញើលិខិតអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម។ ក្នុងឱកាសនេះដែរ រណសិរ្សរំដោះប្រជាជនស្រីលង្កា ក៏បានផ្ញើលិខិតអបអរសាទរជូនចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមផងដែរ៕

បកប្រែដោយ Thanh Cong