លោក To Lam អគ្គលេខាបក្ស ជួបជាមួយអគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ
កប.អនឡាញ - ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនវៀតណាម និងឡាវ ជានិច្ចកាលពូនជ្រំ ថែរក្សា ការពារ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
នាថ្ងៃទី ២៩ មេសា នៅទីក្រុងហូជីមិញ លោក To Lam អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានជួបសវានាការជាមួយ លោក Thongloun Sisoulith អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ក្នុងឱកាសអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ។
    |
 |
លោក To Lam អគ្គលេខាបក្ស ជួបជាមួយ លោក Thongloun Sisoulith អគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ |
ក្នុងឱកាសនេះ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត រួមជាមួយនឹងឡាវ បន្តជំរុញ ការពារ និងថែរក្សាទំនាក់ទំនងវៀតណាម-ឡាវ ឱ្យកាន់តែរឹងមាំ និងប្រកបដោយផ្លែផ្កា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសនីមួយៗ ដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពក្នុងតំបន់ និងពិភពលោក។ លោក To Lam អគ្គលេខាបក្ស បានអះអាងថា ប្រទេសទាំងពីរបានប្រកៀកស្មាគ្នាកាលពីមុនក្នុងការតស៊ូដណ្តើមឯករាជ្យ និងរំដោះជាតិ ហើយសព្វថ្ងៃនេះនឹងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជនវៀតណាម និងឡាវ តែងតែផ្តល់អាទិភាពដល់គ្នាទៅវិញទៅមក បន្តពូនជ្រំ ថែរក្សា ការពារ និងអភិវឌ្ឍទំនាក់ទំនងវៀតណាម-ឡាវជារៀងរហូត ដើម្បីឆ្ពោះទៅជាមួយគ្នាក្នុងយុគសម័យថ្មី យុគសម័យឯករាជ្យជាតិ និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសទាំងពីរ៕
បកប្រែដោយ Duy Hoan