លោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
នាព្រឹកថ្ងៃទី ២៩ មេសា នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru និងលោកជំទាវ Ishiba Yoshiko ជាមួយគណៈប្រតិភូជាន់ខ្ពស់ជប៉ុនបានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ មេសា តបតាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងលោកជំទាវ។