អត្ថបទ “ជ័យជំនះថ្ងៃទី ៣០ ខែមេសា៖ ជោគជ័យយ៉ាងត្រចេះត្រចង់នៃបុព្វហេតុរំដោះប្រជាជាតិវៀតណាម” បានបញ្ជាក់ថា “ជ័យជំនះនៅនិទាឃរដូវឆ្នាំ ១៩៧៥ គឺជាព្រឹត្តិការណ៍សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រនៃការកសាង និងការពារមាតុភូមិរបស់ប្រជាជាតិវៀតណាម”។

គេហទំព័រ Reporte Asia បានសង្កត់ធ្ងន់ថា ជ័យជំនះនេះ មិនត្រឹមតែជានិមិត្តរូបនៃសាមគ្គីភាព និងឆន្ទៈដ៏មោះមុតប៉ុណ្ណោះទេ ថែមទាំងជាសក្ខីភាពបញ្ជាក់ពីបញ្ញា និងភាពក្លាហានរបស់ប្រជាជាតិវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកប្រធានហូជីមិញផងដែរ។

leftcenterrightdel
ជ័យជំនះថ្ងៃទី ៣០ ខែមេសា ជាជោគជ័យយ៉ាងត្រចេះត្រចង់នៃបុព្វហេតុរំដោះប្រជាជាតិវៀតណាម (រូបថត៖ vnanet.vn)

កាសែតមួយនេះក៏បានវិភាគលើកត្តានៃជ័យជំនះ រួមមានការដឹកនាំដ៏ឆ្នើម ប៉ិនប្រសប់របស់បក្សកុម្មុយនិស្តវៀតណាម សេចក្តីស្នេហាជាតិ លទ្ធិវីរភាពបដិវត្តន៍ ប្លុកមហាសាមគ្គីជាតិទាំងមូល ការគួបផ្សំរវាងកម្លាំងពលំជាតិ និងសម័យកាល និងសាមគ្គីភាពអន្តរជាតិជាមួយបណ្តាប្រទេសជាបងប្អូន។

ជ័យជម្នះនៅនិទាឃរដូវឆ្នាំ១៩៧៥ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយមានកម្រិតអន្តរជាតិ និងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅ ធ្វើឲ្យរំភើបចិត្តប្រជាជាតិជាមិត្ត និងប្រជាជននៅទូទាំងទ្វីបទាំងប្រាំ។ ជ័យជំនះនោះបានបញ្ជាក់ពីតួនាទីដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវ និងច្នៃប្រឌិតរបស់បក្សកុម្មុយនិស្តវៀតណាម បង្ហាញពីកម្លាំងពលំនៃប្លុកមហាសាមគ្គីជាតិទាំងមូល ហើយផ្សព្វផ្សាយពីនិមិត្តរូបនៃលទ្ធិវីរភាពបដិវត្តន៍ ភាពក្លាហាន និងបញ្ញារបស់ប្រជាជនវៀតណាមក្នុងសម័យហូជីមិញ។

Reporte Asia បានបញ្ជាក់ថា កន្លះសតវត្សបានកន្លងផុតទៅហើយ ប៉ុន្តែតំលៃប្រវត្តិសាស្រ្ត សារៈសំខាន់នៃសម័យកាល និងស្មារតីនៃមហាជ័យជំនះនៅនិទាឃរដូវឆ្នាំ១៩៧៥ នៅតែដិតជាប់ក្នុងការចងចាំរបស់បក្ស ប្រជាជន និងកងទ័ពវៀតណាមទាំងមូល ក៏ដូចជាកងកម្លាំងបដិវត្តន៍ដែលស្រឡាញ់សន្តិភាពនៅលើពិភពលោកដដែល៕

បកប្រែដោយ Thuy Anh