ក្នុងឱកាសនេះ លោក Bui Thanh Son បានអបអរសាទរដំណើរទស្សនកិច្ចនៅវៀតណាមរបស់លោក Mahmoud Thabit Kombo ក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះជាតិភាគខាងត្បូង និងបង្រួបបង្រួមជាតិ ដែលនេះបង្ហាញពីសាមគ្គីភាព និងការជួយគាំទ្រដ៏មានតម្លៃរបស់តង់ហ្សានីចំពោះការតស៊ូដើម្បីឯករាជ្យជាតិរបស់វៀតណាម។ លោក Mahmoud Thabit Kombo បានអបអរសាទរចំពោះសមិទ្ធផលដែលបក្ស រដ្ឋ និងប្រជាជនវៀតណាមសម្រេចបានបន្ទាប់ពី ៥០ ឆ្នាំនៃការបង្រួបបង្រួមជាតិ ជាពិសេសក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

leftcenterrightdel
លោក Bui Thanh Son និងលោក Mahmoud Thabit Kombo (រូបថត៖ baochinhphu.vn)

ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះការវិវឌ្ឍជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមកនេះ ដែលជាចំណុចលេចធ្លោគឺជោគជ័យរបស់ Halotel ដែលជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន Viettel Group នៅតង់ហ្សានី។

ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរ និងជំនួបរវាងក្រសួង ស្ថាប័ន មូលដ្ឋាន និងធូរកិច្ចនៃប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដ៏មានសក្តានុពលថ្មីៗ ដូចជាវិស័យការពារជាតិ សន្តិសុខ សាងសង់ ការបណ្តុះបណ្តាលធនធានមនុស្ស ការដឹកនាំ ការគ្រប់គ្រង ការចែករំលែកបទពិសោធន៍ក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ...។

ភាគីទាំងពីរបានឯកភាពបន្តសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ និងអង្គការក្នុងតំបន់ដូចជា សហភាពអាហ្វ្រិក (AU) អាស៊ាន និងសហគមន៍អាហ្វ្រិកខាងកើត (EAC) ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិប្រត្តិការលើបញ្ហាសកល។ លោក Bui Thanh Son បានស្នើឲ្យតង់ហ្សានី ជួយគាំទ្រគោលជំហរអាស៊ាន និងវៀតណាមលើការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)៕

បកប្រែដោយ Thuy Anh