ថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ
ក្នុងឱកាសរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី៣០ មេសា ឆ្នាំ១៩៧៥ - ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥) នាព្រឹកថ្ងៃទី ២៩ មេសា គណៈប្រតិភូនៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានអញ្ជើញដាក់កម្រងផ្កា ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងអញ្ជើញទៅអុជធូបរំលឹកវិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅ នៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរជនពលីនៅលើផ្លូវ Bac Son។
ចូលរួមពិធីនេះ មានវត្តមានលោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។
    |
 |
ថ្នាក់ដឹកនាំបក្ស រដ្ឋ និងអតីតថ្នាក់ដឹកនាំបក្ស ដឹកនាំដោយលោក To Lam អគ្គលេខាបក្ស គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នាព្រឹកថ្ងៃទី ២៩ មេសា (រូបថត៖ baochinhphu.vn) |
គណៈប្រតិភូបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ រំលឹកគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ ចំពោះបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជនវៀតណាម។ លោកបានលះបង់អស់មួយជីវិតដើម្បីប្រជាជននិងប្រទេសជាតិ ដឹកនាំបក្សកុម្មុយនិស្តវៀតណាម និងប្រជាជនវៀតណាមទទួលបានជ័យជំនះដ៏រុងរឿង។
បន្ទាប់នោះ គណៈប្រតិភូបានដាក់កម្រងផ្កា និងអុជធូបរំលឹកវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីលើផ្លូវ Bac Son៕
តាម vovworld.vn