លោកស្រី Vo Thi Anh Xuan បានសង្កត់ធ្ងន់ថា ប្រជាជនវៀតណាមជានិច្ចកាលចងចាំជានិច្ចនូវសាមគ្គីភាព និងការជួយឧបត្ថម្ភដ៏មានតម្លៃដែលបក្ស រដ្ឋ និងប្រជាជនគុយបាតែងតែផ្តល់ដល់វៀតណាមក្នុងរយៈពេលជិត ៧ ទសវត្សរ៍កន្លងមក។ លោកស្រីមានប្រសាសន៍ថា ទោះបីជាប្រទេសទាំងពីរមានភូមិសាស្ត្រឆ្ងាយពីគ្នាក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងដែលកសាងដោយលោកប្រធានហូជីមិញ និងលោកប្រធាន Fidel Castro ត្រូវបានពូនជ្រំ និងអភិវឌ្ឍដោយថ្នាក់ដឹកនាំ និងប្រជាជនជាច្រើនជំនាន់នៃប្រទេសទាំងពីរ។ លោកស្រី Vo Thi Anh Xuan បានអះអាងថា ទោះស្ថិតក្នុងកាលៈទេសៈណាមួយ វៀតណាមតែងតែចាត់ទុកគុយបាជាដៃគូដ៏សំខាន់ដែលជឿទុកចិត្តបាន។

leftcenterrightdel
លោកស្រី Vo Thi Anh Xuan ទទួលជួបលោក Salvador Valdes Mesa (រូបថត៖ vnanet.vn)

លោក Salvador Valdes Mesa បានសម្តែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធផលរបស់វៀតណាមបន្ទាប់ពីរយៈពេល ៥០ ឆ្នាំនៃការរំដោះ និងការបង្រួបបង្រួមជាតិ។ លោកជឿជាក់ថា វៀតណាមនឹងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ បន្តជាគំរូដ៏ភ្លឺនៃការអភិវឌ្ឍសេដ្ឋកិច្ច រួមជាមួយនឹងការធានាសុខុមាលភាពសង្គមសម្រាប់ប្រទេសជាតិដែលកំពុងអភិវឌ្ឍន៍លើពិភពលោក។

លោក Salvador Valdes Mesa បានថ្លែងអំណរគុណចំពោះវៀតណាមដែលបានជួយគាំទ្រ និងជួយគុយបាក្នុងអំឡុងពេលដ៏លំបាកនាពេលបច្ចុប្បន្ន និងក្នុងវិស័យយុទ្ធសាស្ត្រ អាទិភាពខ្ពស់សម្រាប់គុយបា ដូចជាសន្តិសុខស្បៀង និងថាមពល។

ភាគីទាំងពីរបានអះអាងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីអន្តរជាតិ ពិភាក្សាអំពីវិធានការមួយចំនួនដើម្បីជំរុញទំនាក់ទំនងទ្វេភាគីក្នុងឆ្នាំមិត្តភាពវៀតណាម-គុយបា ឆ្នាំ២០២៥ ដើម្បីអនុវត្តលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមនៅគុយបា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ហើយសង្កត់ធ្ងន់លើការប្ដេជ្ញាចិត្តសហការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕

បកប្រែដោយ Thuy Anh