ការអភិវឌ្ឍថ្មីៗ និងសមិទ្ធិផលលេចធ្លោជាច្រើន

ក្នុងជំនួប លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា វៀតណាមវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយជប៉ុន ហើយសម្ដែងនូវការគាំទ្រជប៉ុនក្នុងការលើកកម្ពស់តួនាទីរបស់ខ្លួន សហការជាមួយគ្នាដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះរបស់លោក Ishiba នាយករដ្ឋមន្ត្រី នឹងបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរតាមទិសដៅកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាពថែមទៀត នាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់។

លោក Ishiba នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅរបស់លោក Luong Cuong ប្រធានរដ្ឋ ហើយសអះអាងថា ជប៉ុននឹងបន្តរួមដំណើរ និងជួយគាំទ្រវៀតណាមក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដើម្បីសម្រេចគោលដៅធ្វើឲ្យវៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដោយមានផ្នែកឧស្សាហកម្មទំនើប មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០  និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ទទួលជួបលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ លោក Ishiba នាយករដ្ឋមន្ត្រី បានសម្តែងនូវគោលបំណងថា ប្រទេសទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបន្ថែមទៀត។ លោក Luong Cuong ប្រធានរដ្ឋ បានស្នើថា ភាគីទាំងពីរអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលចុះហត្ថលេខា ព្រមទាំងជំរុញ និងផ្លាស់ប្តូរអំពីវិស័យសហប្រតិបត្តិការថ្មី។

លោក Luong Cuong ប្រធានរដ្ឋ បានស្នើឲ្យភាគីទាំងពីរជម្រុញឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើវិស័យថ្មីៗដូចជា ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តបៃតង ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ AI... ជួយគាំទ្រវៀតណាមដើម្បីលើកកំពស់សមត្ថភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងជំរុញកិច្ចសហប្រតិបត្តិការកសិកម្មបច្ចេកវិទ្យាខ្ពស់។

ពិភាក្សាអំពីបញ្ហាពិភពលោក និងតំបន់ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហការ និងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា និងក្នុងយន្តការពហុភាគីដូចជាអង្គការសហប្រជាជាតិ APEC អាស៊ាន និងមេគង្គ។ល។

សក្ដានុពលកាន់តែទូលំទូលាយនិងជាក់ស្ដែងនៃកិច្ចសហប្រតិបត្តិការ

សូមរំលឹកថា នាព្រឹកថ្ងៃទី ២៨ ខែមេសា បន្ទាប់ពីពិធីបដិសណ្ឋារកិច្ចជាផ្លូវការ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Ishiba Shigeru នាយករដ្ឋមន្រ្តីជប៉ុន បានជួបពិភាក្សានៅទីស្នាក់ការរដ្ឋាភិបាលវៀតណាម។

ក្នុងបរិយាកាសនៃភាពស្មោះត្រង់ មិត្តភាព និងជឿទំនុកចិត្ត ថ្នាក់ដឹកនាំទាំងពីរមានការពិភាក្សាយ៉ាងស៊ីជម្រៅ និងទូលំទូលាយលើទំនាក់ទំនងទ្វេភាគី និងបញ្ហាអន្តរជាតិ តំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បានពិភាក្សា និងសម្រេចបានទស្សនៈរួមជាច្រើនលើទិសដៅ និងវិធានការសំខាន់ៗ ដើម្បីជម្រុញទំនាក់ទំនងទ្វេភាគីឡើងកម្រិតកម្ពស់ថ្មី ឈានចូលយុគសម័យថ្មី លើវិស័យចំនួន៥ រួមមាន ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ច ការតភ្ជាប់ធនធានមនុស្ស ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបរិវត្តកម្មបៃតង កិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគី។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ជួបពិភាក្សាជាមួយលោក Ishiba Shigeru នាយករដ្ឋមន្រ្តីជប៉ុន

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តបង្កើនការជឿទុកចិត្តផ្នែកនយោបាយតាមរយៈការរក្សាដំណើរទស្សនកិច្ច និងជំនួបជាន់ខ្ពស់ ហើយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខសំខាន់ៗ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា ការពារជាតិ ការជំនះផលវិបាកនៃសង្គ្រាម ការស្វែងរកនិងជួយសង្គ្រោះ សកម្មភាពរក្សាសន្តិភាពអង្គការសហប្រជាជាតិ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត។ល។

នាយករដ្ឋមន្រ្តីទាំងពីរឯកភាពជម្រុញឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដែលជាសសរស្តម្ភសំខាន់នៃទំនាក់ទំនង ជម្រុញឲ្យការតភ្ជាប់សេដ្ឋកិច្ចកាន់តែជាក់ស្ដែង និងនិរន្តរភាព តាមរយៈនោះ ជួយគាំទ្រដល់ការអភិវឌ្ឍរបស់គ្នាទៅវិញទៅមកក្នុងបរិបទនៃស្ថានភាពសេដ្ឋកិច្ចអន្តរជាតិកំពុងប្រឈមនឹងការលំបាកនាពេលបច្ចុប្បន្ន។ ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការ ODA ជំនាន់ថ្មីសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ និងបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ ភាគីទាំងពីរបានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យកម្មបច្ចេកវិទ្យាខ្ពស់ និងចុះហត្ថលេខាលើចុក្ខវិស័យស្តីពីកិច្ចសហប្រតិបត្តិការកសិកម្មសម្រាប់ដំណាក់កាល ២០២៥-២០៣០ ក្នុងឆ្នាំ២០២៥។

នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពថា កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ជាសសរស្តម្ភថ្មីនៃទំនាក់ទំនងទ្វេភាគី ហើយឯកភាពជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ថាមពលនុយក្លេអ៊ែរ បញ្ញាសិប្បនិម្មិត ការធ្វើបរិវត្តកម្មបៃតង ការផ្លាស់ប្តូរថាមពល...។

ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ នាយករដ្ឋមន្ត្រីទាំងពីរបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ដូចជា អាស៊ាន មេគង្គ អង្គការសហប្រជាជាតិ... ភាគីទាំងពីរបានបញ្ជាក់ពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេស UNCLOS 1982 សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឆាប់បញ្ចប់ការចរចា និងចុះហត្ថលេខាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព។

បន្ទាប់ពីជំនួបពិភាក្សា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Ishiba Shigeru នាយករដ្ឋមន្ត្រី បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងក្រសួង និងស្ថាប័ននានានៃប្រទេសទាំងពីរ ចូលរួមសន្និសីទសារព័ត៌មានរួម និងប្រកាសលទ្ធផលសំខាន់ៗនៃកិច្ចពិភាក្សា។

ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាព

នារសៀលថ្ងៃទី ២៨ ខែមេសា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភា ទទួលជួបលោក Ishiba Shigeru នាយករដ្ឋមន្ត្រីជប៉ុន

លោកប្រធានរដ្ឋសភាវៀតណាម បានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណចំពោះការជួយគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃរបស់ជប៉ុន ក្នុងវិស័យនីតិប្បញ្ញត្តិ ក៏ដូចជា ODA និង FDI របស់ជប៉ុនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម។ លោកប្រធានរដ្ឋសភាវៀតណាមបានអះអាងថា វៀតណាមចាត់ទុកជប៉ុនជាដៃគូសំខាន់ និងយូរអង្វែង ហើយស្នើថា ភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួនបួន៖ សេដ្ឋកិច្ច ការបណ្តុះបណ្តាលធនធានមនុស្ស ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន។

លោកប្រធានរដ្ឋសភាបានស្នើឲ្យជំរុញការតភ្ជាប់សេដ្ឋកិច្ច ជួយគាំទ្រធុរកិច្ចវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងជំរុញការវិនិយោគរបស់ជប៉ុនក្នុងវិស័យកសិកម្មបច្ចេកវិទ្យាខ្ពស់ ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធ ហើយបង្កើនកម្មវិធីបណ្ដុះបណ្ដាលប្រកបដោយគុណភាពខ្ពស់ ការផ្លាស់ប្តូរនិស្សិត និងពលកម្ម។ លោកក៏ស្នើឲ្យភាគីទាំងពីរបង្កើនសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងទេសចរណ៍ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្ដាមូលដ្ឋាននៃប្រទេសទាំងពីរ...

លោក Ishiba  បានអះអាងថា ជប៉ុននឹងបន្តគាំទ្រការអភិវឌ្ឍរបស់វៀតណាមតាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងឯកភាពបន្តលើកទឹកចិត្តធុរកិច្ចជប៉ុន បន្តបង្កើនការវិនិយោគនៅមូលដ្ឋានវៀតណាម ក្នុងនោះមានទីក្រុង Can Tho។ លោកក៏បញ្ជាក់ពីការគាំទ្រវៀតណាមក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ បម្រែបម្រួលអាកាសធាតុ ការធ្វើបរិវត្តកម្មបៃតង ការធ្វើបរិវត្តកម្មឌីជីថល ជំរុញកិច្ចសហប្រតិបត្តិការពលកម្ម និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សា និងឯកភាពពង្រឹងកិច្ចសហការ ចែករំលែកគោលជំហរ និងកិច្ចសហប្រតិបត្តិការលើបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា បន្តសហការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាពនៅវេទិកាតំបន់ និងពិភពលោក៕

បកប្រែដោយ Thanh Cong