leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ អញ្ជើញចូលរួមពិធីសម្ពោធ

ក្រុមហ៊ុនភាគហ៊ុនកំពង់ផែអន្តរជាតិឡាវ-វៀតណាមដែលពីមុនជាក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្រ និងពាណិជ្ជកម្ម Ha Tinh ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ ជាមួយនឹងភារកិច្ចចម្បងគឺដឹកជញ្ជូនតាមផ្លូវសមុទ្រ។ នៅឆ្នាំ២០០៣ ក្រុមហ៊ុនបានប្តូរឈ្មោះទៅជាកំពង់ផែ Ha Tinh។ អនុវត្តគោលនយោបាយរបស់បក្ស រដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម និងឡាវ ក្នុងឆ្នាំ២០១១ ក្រុមហ៊ុននេះត្រូវបានប្តូរឈ្មោះជាក្រុមហ៊ុនភាគហ៊ុនកំពង់ផែ Vung Ang វៀតណាម-ឡាវ ដែលក្នុងនោះភាគទុនិករបស់រដ្ឋាភិបាលឡាវបានរួមចំណែកទុន ហើយចាប់ពីឆ្នាំ ២០១៧ ដល់បច្ចុប្បន្ន ក្រុមហ៊ុនត្រូវបានដាក់ឈ្មោះថា ក្រុមហ៊ុនភាគហ៊ុនកំពង់ផែអន្តរជាតិឡាវ-វៀតណាម។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និង លោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ អញ្ជើញចូលរួមពិធី

ការសម្ពោធ និងដាក់ឲ្យដំណើរការស្ថានីយស្តុកទំនិញកុងតឺន័រលេខ៣ រួមចំណែកធានាហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់តំបន់ និងរបស់ប្រទេសទាំងពីរវៀតណាម និងឡាវ បំពេញតម្រូវការចរាចរទំនិញកាន់តែកើនឡើង។ រួមគ្នាជាមួយស្ថានីយលេខ១ និងស្ថានីយលេ​ខ២ ការដឹកជញ្ជូនទំនិញតាមរយៈកំពង់ផែនឹងកើនឡើងពី ៤.៥ លានតោនក្នុងមួយឆ្នាំដល់ជាង ៦.៥ លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ បង្កើនការទាក់ទាញការវិនិយោគចូលមកក្នុងតំបន់ និងបង្កើតមូលដ្ឋានដើម្បីបម្រើឱ្យកាន់តែប្រសើរ ក្នុងការនាំចេញ ការនាំចូល ការដឹកជញ្ជូនទំនិញឆ្លងកាត់ ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវ និងតំបន់ភាគឦសាននៃប្រទេសថៃ។

leftcenterrightdel
 

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ និងប្រតិភូទាំងឡាយ​​អញ្ជើញចូលរួមពិធី

ទន្ទឹមនឹងនោះ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាជំហានអភិវឌ្ឍន៍ថ្មីរបស់ក្រុមហ៊ុនភាគហ៊ុនកំពង់ផែអន្តរជាតិឡាវ-វៀតណាមប៉ុណ្ណោះទេ ថែមទាំង​ជា​សក្ខី​ភាព​បង្ហាញពីការអនុវត្តយ៉ាងស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនៃការសន្យារវាងរដ្ឋាភិបាលវៀតណាម និងឡាវលើកិច្ចសហប្រតិបត្តិការវិនិយោគក្នុងការអភិវឌ្ឍស្ថានីយលេខ១ លេខ២ និងលេខ៣ កំពង់ផែ Vung Ang ជួយប្រទេសឡាវមានកំពង់ផែសមុទ្រ បើកទ្វារធ្វើសមាហរណកម្មអន្តរជាតិ សម្រួលដល់ការនាំចេញ និងនាំចូលទំនិញតាមសមុទ្រ ពង្រឹងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងឡាវ។ អាស្រ័យលើនេះបង្ហាញយ៉ាងច្បាស់នូវទំនុកចិត្តពិសេសរវាងវៀតណាម និងឡាវ។

* នាព្រឹកថ្ងៃទី ២៨ មេសា ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ / ៣០ មេសា ២០២៥) លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអញ្ជើញទៅទស្សនាតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រលោកប្រធានហូជីមិញ និងអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅផ្ទះលេខ ៦៧ ក្នុងបរិវេណវិមានប្រធានរដ្ឋ នៅទីក្រុងហាណូយ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ
leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម អញ្ជើញទៅទស្សនាតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រលោកប្រធានហូជីមិញ

លោក Luong Cuong ប្រធានរដ្ឋ​វៀត​ណាម​បានអុជធូប គោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ ដែលជាអគ្គមគ្គុទេសជាទីស្រឡាញ់របស់ប្រជាជនវៀតណាម។ លោកប្រធានហូជីមិញបានលះបង់អស់មួយជីវិតដើម្បីបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្ស ប្រទេសជាតិ ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិ។ លោកប្រធានហូជីមិញបានបន្សល់ទុកនូវមនោគមវិជ្ជាដ៏មានតម្លៃ ជាគំរូដ៏ភ្លឺស្វាងនៃសីលធម៌ រចនាបទ និងរបៀបរស់នៅ មកដល់សព្វថ្ងៃនេះ៕

បកប្រែដោយ Duy Hoan