លោក Tran Cam Tu លេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស ទទួលជួបសមាជិកការិយាល័យនយោបាយនៃគណបក្សចលនាប្រជាជនរំដោះអង់ហ្គោឡា
កប.អនឡាញ - បក្សកុម្មុយនិស្តវៀតណាមបានត្រៀមខ្លួនជាស្រេចសហការជាមួយគណបក្ស MPLA ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីយ៉ាងទូលំទូលាយលើវិស័យមានសក្តានុពល នាពេលខាងមុខ។
លោក Tran Cam Tu លេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស បានទទួលជួប លោក Jorge Inocencio Dombolo សមាជិកការិយាល័យនយោបាយនៃគណបក្សចលនាប្រជាជនរំដោះអង់ហ្គោឡា (MPLA) ក្នុងឱកាសដែលគណៈប្រតិភូជាន់ខ្ពស់គណបក្ស MPLA អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីចូលរួមពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី៥០ ទិវារំដោះភាគខាងត្បូង បង្រួបបង្រួមជាតិ។
    |
 |
លោក Tran Cam Tu លេខាប្រចាំការ នៃគណៈលេខាមជ្ឈិមបក្ស ទទួលជួបសមាជិកការិយាល័យនយោបាយនៃគណបក្សចលនាប្រជាជនរំដោះអង់ហ្គោឡា |
លោក Tran Cam Tu បានសង្កត់ធ្ងន់ថា ការចូលរួមរបស់គណបក្សនយោបាយជាមិត្ត និងជាបងប្អូន មកពីគ្រប់ទិសទីនៅលើពិភពលោក ជាពិសេសមកពីបណ្តាប្រទេសនៅអាហ្វ្រិក ក្នុងពិធីបុណ្យដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម គឺជាការលើកទឹកចិត្តសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូគណបក្ស MPLA លើកនេះកាន់តែមានអត្ថន័យ ព្រោះវាជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកដំបូងក្នុងឆ្នាំ ២០២៥ ដែលជាខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អង់ហ្គោឡា។ លោក Tran Cam Tu បានអះអាងថា បក្សកុម្មុយនិស្តវៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយ MPLA ដើម្បីបង្កើនទំនុកចិត្តផ្នែកនយោបាយ ពង្រឹងទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីយ៉ាងទូលំទូលាយក្នុងវិស័យមានសក្តានុពល នាពេលខាងមុខ។
រីឯខ្លួនវិញ លោក Jorge Inocencio Dombolo បានអះអាងថា អង់ហ្គោឡាវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងគណបក្សទាំងពីរ និងប្រទេសទាំងពីរ ហើយមានបំណងចង់សហការជាមួយវៀតណាម ដើម្បីអភិវឌ្ឍទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ សម្រេចបានលទ្ធផលជាក់ស្តែង សមស្របនឹងការរំពឹងទុករបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ៕
បកប្រែដោយ Duy Hoan