នារសៀលថ្ងៃទី ២៩ មេសា លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានទទួលជួប លោក Salvador Valdes Mesa សមាជិកការិយាល័យនយោបាយ និងជាអនុប្រធានរដ្ឋនៃសាធារណរដ្ឋគុយបា ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥)។

leftcenterrightdel
 

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និង លោក Salvador Valdes Mesa អនុប្រធានរដ្ឋ​គុយបា

នៅទីនេះ មេដឹកនាំទាំងពីរបានសន្យាថានឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនកិត្យានុភាពអន្តរជាតិ ព្រមទាំងបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងផ្សព្វផ្សាយអប់រំប្រជាជននៃប្រទេសទាំងពីរអំពីទំនាក់ទំនងមិត្តភាពពិសេសវៀតណាម និងគុយបា ក្នុងបរិបទដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៦០ - ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥)។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Salvador Valdes Mesa  អនុប្រធានរដ្ឋ នៃសាធារណរដ្ឋគុយបា បានប្តេជ្ញាបន្តសហការគ្នាអនុវត្តគោលនយោបាយបន្ថែមទៀត ដើម្បីសម្រួលកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ព្រមទាំងអនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់។

បកប្រែដោយ Duy Hoan