ព្រឹត្តិការណ៍នេះគឺជាជំហានដំបូងដ៏សំខាន់ក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការត្រីភាគី ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួមក្នុងការលើកកម្ពស់ពាណិជ្ជកម្មអគ្គិសនីស្អាតឆ្លងព្រំដែន។ នេះក៏ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃបណ្តាញថាមពលអាស៊ាន និងលើកកម្ពស់ការតភ្ជាប់ថាមពលក្នុងតំបន់ប្រកបដោយនិរន្តរភាព និងបត់បែនជាងមុន។

leftcenterrightdel
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍រវាងសម្ព័ន្ធក្រុមហ៊ុនថាមពលនាំមុខគេនៃប្រទេសទាំងបីលើការនាំចេញថាមពលកកើតឡើងវិញពីវៀតណាមទៅកាន់ម៉ាឡេស៊ី និងសិង្ហបុរី។ (រូបថត៖ VGP)

នៅក្រោមកិច្ចព្រមព្រៀងនេះ ភាគីនានានឹងសិក្សារួមគ្នាអំពីលទ្ធភាពនៃការនាំចេញថាមពលអគ្គិសនីស្អាតពីប្រទេសវៀតណាមទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី តាមរយៈខ្សែកាបក្រោមបាតសមុទ្រ តភ្ជាប់ទៅបណ្តាញអគ្គិសនីជាតិនៃឧបទ្វីបម៉ាឡេស៊ី ហើយពិចារណាពីលទ្ធភាពបំពេញបន្ថែម នៃប្រភព អគ្គិសនី និងប្រព័ន្ធស្តុកទុកដើម្បីធានាស្ថិរភាព។

ភាគីនានានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសដែលពាក់ព័ន្ធក្នុងដំណើរការអភិវឌ្ឍគម្រោង ដោយបញ្ចប់ជាបណ្តើរៗនូវនីតិវិធីអនុម័តចាំបាច់ ដើម្បីរួមចំណែកលើកកម្ពស់ការតភ្ជាប់បណ្តាញអគ្គិសនី និងកិច្ចសហប្រតិបត្តិការថាមពលឆ្លងកាត់ព្រំដែន។

បកប្រែដោយ Duy Hoan