ក្នុងអំឡុងពេលសិក្សាចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ខែឧសភា ឆ្នាំ២០២៥ សិក្ខាកាមទាំងអស់បានសិក្សាយ៉ាងឧស្សា ខិតខំប្រឹងប្រែងយ៉ាងខ្លាំង ជំនះការលំបាក ចាប់យកចំណេះដឹង និងបទពិសោធន៍ ហើយបានបញ្ចប់ដោយជោគជ័យនូវគោលដៅ និងតម្រូវការបណ្តុះបណ្តាល។

leftcenterrightdel
លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Ngo Thanh Cong នាយកវិទ្យាស្ថានកងទ័ពជើងទឹក ថ្លែងសុន្ទរកថាក្នុងពិធី
leftcenterrightdel
លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Ngo Thanh Cong ប្រគល់សញ្ញាបត្រដល់សិក្ខាកាម

លោកនាយកវិទ្យាស្ថានកងទ័ពជើងទឹក សង្ឃឹមថា សិក្ខាកាមទាំងអស់នឹងប្រើប្រាស់ចំណេះដឹងដែលបានសិក្សានៅវិទ្យាស្ថានកងទ័ពជើងទឹក ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ឱ្យទទួលបានជោគជ័យ កសាងកងទ័ពជើងទឹកកម្ពុជាឱ្យកាន់តែរឹងមាំ រួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍រវាងបណ្ដាប្រទេសក្នុងតំបន់។ ហើយទន្ទឹមនឹងនោះ នឹងក្លាយជាកម្លាំងស្នូលក្នុង​ការកសាងចំណងសាមគ្គីភាព និងមិត្តភាពប្រពៃណីរវាងវៀតណាម និងកម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត៕

បកប្រែដោយ Pham Diep