នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស បានសង្កត់ធ្ងន់ថា បារាំងគឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដំបូងរបស់វៀតណាមនៅក្នុងសហភាពអឺរ៉ុប (EU) ព្រមទាំងអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង និងមានបំណងចង់ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយបារាំង។ រីឯលោក Emmanuel Macron ប្រធានាធិបតី បានសង្កត់ធ្ងន់ថា វៀតណាមជាដៃគូដែលមានតួនាទី និងឋានៈដ៏សំខាន់ក្នុងគោលនយោបាយរបស់បារាំងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបញ្ជាក់ថា នេះគឺជាទំនាក់ទំនងដែលមានលក្ខណៈពិសេសជាច្រើន ដែលបានឆ្លងកាត់ដំណាក់កាលផ្សេងៗគ្នាជាច្រើនក្នុងប្រវត្តិសាស្ត្រ ហើយបច្ចុប្បន្នត្រូវបានកសាងដោយឈរលើការជឿទុកចិត្តខ្ពស់ និងការគោរពគ្នាទៅវិញទៅមក។

leftcenterrightdel
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ទទួលជួបលោក Emmanuel Macron ប្រធានាធិបតីបារាំង (រូបថត៖ vnanet.vn)

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តផ្តល់អាទិភាពលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ - ការទូត ការពារជាតិ - សន្តិសុខ រួមទាំងសន្តិសុខតាមអ៊ីនធឺណិត សេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ សេដ្ឋកិច្ចសមុទ្រ កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ក្នុងនោះមានវប្បធម៌ ការអប់រំបណ្ដុះបណ្ដាល និងជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបរិវត្តកម្មថាមពល តាមនោះបារាំងគាំទ្រវៀតណាមក្នុងក្របខ័ណ្ឌនៃភាពជាដៃគូសម្រាប់ការធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌ (JETP) ពង្រីកទៅកាន់កិច្ចសហប្រតិបត្តិការថាមពលនុយក្លេអ៊ែរ ការបណ្តុះបណ្តាលធនធានមនុស្ស និងការអនុវត្តបរមាណូក្នុងគោលដៅសន្តិភាព ជាពិសេសក្នុងវិស័យសុខាភិបាល។ ភាគីទាំងពីរខិតខំប្រឹងប្រែងមានគម្រោងសំខាន់ៗជានិមិត្តរូបថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងយុគសម័យអភិវឌ្ឍន៍ថ្មីរបស់វៀតណាម។

នាព្រឹកថ្ងៃទី ២៦ ខែឧសភា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Emmanuel Macron ប្រធានាធិបតី និងលោកជំទាវក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោក Luong Cuong ប្រធានរដ្ឋ បានជួបពិភាក្សាជាមួយលោក Emmanuel Macron ប្រធានាធិបតី។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Emmanuel Macron ប្រធានាធិបតីបារាំង

លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា ដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញយ៉ាងច្បាស់អំពីការប្តេជ្ញាចិត្តនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-បារាំងឲ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាព ព្រមទាំងអះអាងថា បារាំងតែងតែមានតួនាទីសំខាន់ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម។

នៅក្នុងជំនួប ភាគីទាំងពីរបានឯកភាពបន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបជុំគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ តាមរយៈគ្រប់បណ្តាញ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ ស្រាវជ្រាវ និងបង្កើតយន្តការសហប្រតិបត្តិការថ្មី បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរជាតិ និងតំបន់ បន្តអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាលើវិស័យការពារជាតិ និងសន្តិសុខ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប។ បារាំងនឹងជំរុញឱ្យមានការផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ហើយជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ឆាប់ដក "កាតលឿង" លើការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងមិនអនុវត្តតាមសេចក្តីកំណត់ (IUU) សម្រាប់មុខទំនិញនេះរបស់វៀតណាម បង្កើតលក្ខខណ្ឌសម្រាប់វៀតណាមបង្កើនការនាំចេញជលផលទៅកាន់ទីផ្សារបារាំង និងសហភាពអឺរ៉ុប។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ បញ្ញាសិប្បនិម្មិត គ្រឿងអេឡិចត្រូនិក និងបរិវត្តកម្មឌីជីថល ជំរុញការផ្ទេរ និងធ្វើជាម្ចាស់បច្ចេកវិទ្យា និងវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រពៃណីដូចជា ការអប់រំ-បណ្តុះបណ្តាល សុខាភិបាល យុត្តិធម៌ វប្បធម៌-ទេសចរណ៍ កសិកម្ម និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ វៀតណាមបានស្នើឲ្យបារាំងបន្តគាំទ្រកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តាមរយៈការផ្តល់ទុន ODA និងកម្ចីអនុគ្រោះរបស់រដ្ឋាភិបាលសម្រាប់គម្រោងលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងលើកកំពស់គុណភាពធនធានមនុស្សក្នុងវិស័យថាមពល។ បារាំងបន្តគាំទ្រវៀតណាមក្នុងការអនុវត្តគម្រោងជាក់លាក់ក្នុងក្របខ័ណ្ឌ JETP។

អំពីបញ្ហាតំបន់ និងអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា លោក Luong Cuong ប្រធានរដ្ឋ បានអះអាងថា វៀតណាមបន្តរក្សាគោលនយោបាយការពារជាតិ “៤ មិន” របស់ខ្លួន។ ភាគីទាំងពីរបានអះអាងនូវតួនាទីសំខាន់នៃពហុភាគីនិយម ដែលក្នុងនោះអង្គការសហប្រជាជាតិប្រកាន់តួនាទីជាមជ្ឈភាព។ លោក Emmanuel Macron ប្រធានាធិបតីបានអះអាងនូវការគាំទ្រចំពោះគោលជំហររបស់អាស៊ានលើបញ្ហាសមុទ្រខាងកើត។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា UNCLOS ឆ្នាំ ១៩៨២ គឺជាក្របខ័ណ្ឌច្បាប់ដ៏ទូលំទូលាយសម្រាប់រាល់សកម្មភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រ និងក្នុងមហាសមុទ្រ។ លោក Emmanuel Macron បានអះអាងជាថ្មីនូវកិច្ចសន្យាក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ គាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវ COC ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២។

នារសៀលថ្ងៃទី ២៦ ខែឧសភា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានទទួលជួបលោក Emmanuel Macron ប្រធានាធិបតី។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងលោក Emmanuel Macron ប្រធានាធិបតីបារាំង

លោក Tran Thanh Man ប្រធានរដ្ឋសភាបានវាយតម្លៃថា ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងវៀតណាម និងបារាំងទទួលបានលទ្ធផលគួរឲ្យចាប់អារម្មណ៍ ក្លាយជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ លោកបានសង្កត់ធ្ងន់ថា បារាំងជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣ របស់វៀតណាម និងជាអ្នកវិនិយោគធំទីពីរនៅ EU។  លោក Tran Thanh Man បានចាត់ទុកថា ប្រទេសទាំងពីរនៅតែមានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការជាច្រើនណាស់ ព្រមទាំងស្នើឱ្យភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិម្មិត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ទីក្រុងឆ្លាតវៃ កសិកម្ម កិច្ចសហប្រតិបត្តិការក្នុងតំបន់។ល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោក Emmanuel Macron ប្រធានាធិបតីបានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភាវៀតណាមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយបារាំង ព្រមទាំងស្នើឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។ អំពីសំណើររបស់លោក Tran Thanh Man ប្រធានរដ្ឋសភា លោក Emmanuel Macron ប្រធានាធិបតីបានឲ្យដឹងថា លោកនឹងដឹកនាំស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់នីតិវិធីក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់សច្ចាប័នលើ EVIPA។

អំពីកិច្ចសហប្រតិបត្តិការសភា ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរដ្ឋសភាវៀតណាម និងសភាបារាំង រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-បារាំង។ ភាគីទាំងពីរបានឯកភាពរក្សាការផ្លាស់ប្តូរគណៈប្រតិភូ និងពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី។ លោក Emmanuel Macron ប្រធានាធិបតីបានវាយតំលៃខ្ពស់ចំពោះសហគមន៍អាណិកជនវៀតណាមនៅបារាំងចំពោះការរួមចំណែកជាវិជ្ជមានចំពោះប្រទេសសាមី និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ល៕

បកប្រែដោយ Huyen Trang