ចែករំលែកសារ “ធ្វើសកម្មភាពថ្ងៃនេះ - បង្កើតថ្ងៃស្អែក” លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានអំពាវនាវដល់យុវជនអាស៊ាន ជំរុញស្មារតីផ្តួចផ្តើម និងគំនិតច្នៃប្រឌិតដោយមាន “ភាពសកម្មទាំង៥” រួមមាន មានភាពសកម្មក្នុងការរៀនសូត្រ មានភាពសកម្មក្នុងការច្នៃប្រឌិត មានភាពសកម្មក្នុងការចាប់ផ្តើមធ្វើអាជីវកម្ម មានភាពសកម្មក្នុងការចូលរួមក្នុងការកសាងស្ថាប័ន មានភាពសកម្មក្នុងការផ្លាស់ប្តូរ និងសមាហរណកម្មអន្តរជាតិ និងមានភាពសកម្មក្នុងការចូលរួមរក្សាសន្តិភាព ស្ថិរភាព និងអត្តសញ្ញាណវប្បធម៌អាស៊ាន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលរួម​សម័យ​សន្ទនាជាមួយយុវជនអាស៊ាន

ទន្ទឹមនឹងនោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យបណ្តាប្រទេសអាស៊ានផ្តោតលើវិស័យសំខាន់ៗចំនួន ៥៖ ការកសាងការអប់រំបើកចំហ គាំទ្រការអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថល ជំរុញការចាប់ផ្តើមធ្វើអាជីវកម្ម បង្កើតការសន្ទនាដើម្បីស្តាប់សំឡេងរបស់យុវជន និងលើកទឹកចិត្តយុវជនចូលរួមក្នុងការការពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្តេជ្ញារួមដំណើរជាមួយអាស៊ាន ដោយផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍យុវជនដូចជាធនធានយុទ្ធសាស្ត្រមួយ។ លោកនាយករដ្ឋមន្ត្រី បានសម្តែងនូវជំនឿថា អនាគតដ៏ភ្លឺស្វាងរបស់អាស៊ាននឹងត្រូវបានសរសេរដោយយុវជនជំនាន់ក្រោយ ដែលហ៊ានគិត ហ៊ានធ្វើ និងហ៊ានត្រួសត្រាយ ដើម្បីឲ្យអាស៊ានមួយស្អិតរមួត និងនិរន្តរភាព។

* ក្រោមប្រធានបទ “ការបង្រួបបង្រួមទីផ្សារដើម្បីភាពរុងរឿងរួម” ប្រតិភូទាំងឡាយ​ដែល​ចូល​រួម​សម័យ​សន្ទនាជា​មួយ​ក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) បានស្នើឡើងការអាទិភាពនានារួមមាន ការលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគក្នុងប្លុក បង្កើនសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់ ការកសាងអនាគតប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ការកសាងអាស៊ានមានភាពធន់នឹងឌីជីថល។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ចូលរួម​សម័យ​សន្ទនាជាមួយ​តំណាងក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC)

ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសំណើដែលអាចធ្វើទៅបានរបស់ ASEAN-BAC លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសម្តែងក្តីសង្ឃឹមថា គំនិតផ្តួចផ្តើមទាំងនេះនឹងរួមចំណែកដល់ការសម្រេចបាននូវ “បរិយាប័ន្ន និងនិរន្តរភាព” របស់អាស៊ាន។

បកប្រែដោយ Duy Hoan