តបតាមការអញ្ជើញរបស់ លោក Luong Cuong ប្រធានរដ្ឋវៀតណាម លោក Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងលោកជំទាវ បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែឧសភា។ មុនពេលដំណើរទស្សនកិច្ចនេះ អ្នកយកព័ត៌មាន បានជួបសម្ភាសន៍ជាមួយលោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង អំពីអត្ថន័យនៃដំណើរទស្សនកិច្ច ក៏ដូចជាចំណុចលេចធ្លោក្នុងទំនាក់ទំនងវៀតណាម-បារាំង។

leftcenterrightdel
លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅបារាំង (រូបថត៖ vov.vn)

ដោយវាយតំលៃអត្ថន័យ និងសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតបានអះអាងថា ដំណើរទស្សនកិច្ចរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំង ទៅកាន់វៀតណាម គឺជាព្រឹត្តិការណ៍ដែលមានអត្ថន័យដ៏សំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគី ជាពិសេសបន្ទាប់ពីប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដំណើរទស្សនកិច្ចនេះបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំង និងកិច្ចសន្យាយ៉ាងមុតមាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បារាំងក្នុងការពង្រឹង និងអភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាម នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយឱ្យកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពថែមទៀត។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការថ្មីក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងជំរុញ និងមូលដ្ឋានច្បាប់សម្រាប់សកម្មភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

អំពីទស្សនវិស័យអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ លោក Dinh Toan Thang ឯកអគ្គរដ្ឋទូតបានចាត់ទុកថា៖ “មានកត្តាអំណោយផលជាច្រើនដើម្បីជំរុញការអភិវឌ្ឍទំនាក់ទំនង វៀតណាម-បារាំងនាពេលខាងមុខ។ ទីមួយ កត្តាថ្មីពីការតម្លើងទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយគឺបើកទូលាយកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ

និងផ្តោតសំខាន់លើវិស័យអាទិភាព និងមានលក្ខណយុទ្ធសាស្ត្រសមស្របនឹងផលប្រយោជន៍ និងសក្តានុពលរបស់វៀតណាម និងបារាំង។ ការផ្លាស់ប្តូរកម្រិតខ្ពស់ និងនៅកម្រិតផ្សេងៗគ្នារវាងប្រទេសទាំងពីរនាពេលកន្លងមក និងនាពេលខាងមុខ នឹងក្លាយជាលក្ខខណ្ឌសំខាន់សម្រាប់ការអនុវត្ត និងទាញយកការប្តេជ្ញាចិត្តនយោបាយថ្មីនេះ។

ទំនាក់ទំនង វៀតណាម-បារាំង នឹងត្រូវបានតម្លើងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែតុលា ឆ្នាំ២០២៤។ យោងតាមលោក Dinh Toan Thang ឯកអគ្គរដ្ឋទូត ការតម្លើងនេះបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យបន្តអភិវឌ្ឍយ៉ាងខ្លាំងក្លា ស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Thanh Cong