នៅក្នុងកិច្ចពិគ្រោះយោបល់នយោបាយនេះ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់តាមរយៈបណ្តាញបក្ស រដ្ឋាភិបាល និងរដ្ឋសភា ជាពិសេសក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៧ ហើយបន្តរក្សាយន្តការពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសទាំងពីរ ដើម្បីលើកកម្ពស់តួនាទីសម្របសម្រួល និងជម្រុញទំនាក់ទំនងទ្វេភាគី ព្រមទាំងសិក្សាស្រាវជ្រាវ និងកសាងយន្តការថ្មី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាញសភា និងការទូតប្រជាជន។

leftcenterrightdel
លោកស្រី Le Thi Thu Hang និងលោក Damjan Jovic

ភាគីទាំងពីរបានឯកភាពបន្តសហការ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ដែលភាគីទាំងពីរជាសមាជិក ដូចជាអង្គការសហប្រជាជាតិ និងយន្តការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដូចជា UNESCO និងក្រុមប្រឹក្សាសិទ្ធិមនុស្សជាដើម។ ភាគីទាំងពីរបានឯកភាពថា គប្បីរក្សាសន្តិភាព និងស្ថិរភាពសម្រាប់ការអភិវឌ្ឍ គាំទ្រពហុភាគីនិយម និងពាណិជ្ជកម្មសេរី ពង្រឹងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌របស់អង្គការសហប្រជាជាតិ។ ភាគីទាំងពីរក៏បានឯកភាពគ្នាលើតម្រូវការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការសន្ទនា។

* ក្នុងជំនួបជាមួយលោកស្រី Adrijana Mesarovic ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស៊ែប៊ី លោក Nenad Popovic រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ  លោកស្រី Tamara Rastovac Siamasvili ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យសន្តិសុខ ការពារជាតិ ពលកម្ម អប់រំ វប្បធម៌ កីឡា ទេសចរណ៍ ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន...៕

បកប្រែដោយ Thanh Cong